ក្រុម Bayern Munich នៅតែបន្តកាន់កាប់កំពូលតារាង Bundesliga របស់អាឡឺម៉ង់ បន្ទាប់ពីទទួលជ័យជំនះ ក្នុងលទ្ធផលត្រឹមតែ 1:0 លើក្រុម Frankfurt ក្នុងការប្រកួតកាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ ខ្សែបម្រើឆ្នើមសញ្ជាតិឈីលីកីឡាករ Arturo Vidal រកគ្រាប់បាល់បានដោយការតែតនៅនាទីទី20 នៅតង់ទី1 បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Joshua Kimmich និងជាគ្រាប់ទី4 នៅរដូវកាលនេះសម្រាប់រូបគេ ព្រមទាំងជាគ្រាប់ជ័យជំនះផងដែរ។

បច្ចុប្បន្នក្រុម Bayern ក្រោយប្រកួតបាន 15ប្រកួត មាន 35ពិន្ទុ មានគម្លាតឃ្លាតឆ្ងាយបន្តិចពីក្រុម RB Leipzig 8 ពិន្ទុ បន្ទាប់ពីក្រុម RB Leipzig ទទួលបានលទ្ធផលបានត្រឹម 2:2 ស្មើជាមួយក្រុម Mainz 05។

Leipzigs Yussuf Poulsen (l) konnte mit RB gegen Mainz nur einen Punkt ergattern. Foto: Jan Woitas


ការប្រកួតគូផ្សេងទៀត

1. VfB Stuttgart 0 – 2 Bayer Leverkusen

2. Borussia Dortmund 1 – 2 Werder Bremen

3. Hamburger SV 0 – 0 Wolfsburg

4. Augsburg 1 – 1 Hertha Berlin

5. FC Cologne 3 – 4 Freiburg

6. Hannover 96 2 – 0 Hoffenheim

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ goal