ការប្រកួតសប្តាហ៏ទី17 នៅក្របខណ្ឌកំពូល Ligue1 បារាំងក្រុមអ្នកមានជំនាន់ថ្មី Paris Saint Germain បានផ្តួលក្រុម Lille ដោយលទ្ធផល 3:1 កាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Parc des Princes។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក អេស្បាញលោក Unai Emery បានវិលត្រលប់មករកភាពខ្លាំងវិញហើយ ក្រោយពីជួបរឿងបរាជ័យខកចិត្ត កាលពីសប្តាហ៏មុន ក្រោយចាញ់ Strasbourg និង Bayern Munich នៅក្របខណ្ឌ Champion League កន្លងមក ។

កីឡាករខ្សែប្រយុទ្ធស្លាបអាហ្សង់ទីន Angel Di Maria របស់ក្រុម PSG រកគ្រាប់បាល់បានដោយការតែតយ៉ាងស្អាតនៅនាទីទី28 ក្រោយការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធ វ័យ 18ឆ្នាំ kilyan Mbappe មុនបញ្ចប់តង់ទី1។ ក្រោយមកទៀតនៅនាទី ទី49 ខ្សែបម្រើអាហ្សង់ទីន ស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ ប៉ុន្តែនៅនាទីទី86 ក្រុមភ្ញៀវបានវាយបកតាមពីក្រោយ1:2 ដោយកីឡាក Ghazi នៅនាទីទី86 មុននឹងខ្សែប្រយុទ្ធ Mbappe ស៊ុតបន្ថែមគ្រាប់បាល់ជ័យជំនះអោយក្រុម PSG នៅម៉ោងបន្ថែម(90+3)ទៅហើយនោះ។

បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ PSG ផ្តួលក្រុមភ្ញៀវ Lille ដោយលទ្ធផល 3:1។ បច្ចុប្បន្នក្រុម PSG បន្តឈរ នៅ ចំណាត់ថ្នាក់លេខ1 នៅក្របខណ្ឌ Ligue1 ដដែល និងតាមពីក្រោយដោយក្រុម Lyon ដែលមានចំណាត់ថ្នាក់លេខ2 ចំនួន 9ពិន្ទុ ក្រោយក្រុម Lyon ផ្តួលក្រុម Amiens ដោយលទ្ធផល2:1(ទោះបីក្រុមMonaco និង Marseille មានពិន្ទូស្មើគ្នានឹងក្រុម Lyon ប៉ុន្តែចំនួនគ្រាប់បាល់បញ្ចូលទីគឺតិចជាង)។

វីឌីអូហាយឡាយ

PSG vs LILLE

Amiens vs Lyon

ការប្រកួតគូផ្សេងទៀតនៅក្របខណ្ឌLigue1សប្តាហ៏ទី17:

1.Bordaux 0:3 Strasbourg

2.Angers 1:0 Montpellier

3.Guingamp 4:0 Dijon

4.Metz 1:1 Rennes

5.Monaco 3:2 Troyes

6.Toulouse 2:0 Caen

7.Nantes 1:2 Nice

8.Marseille 3:0 Saint-Etienne