អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេហទំព័រBBC ដកស្រង់សម្តីក្នុងកិច្ចសម្ភាសន៏ថា៖ ក្រុមរបស់យើងអស់ឪកាសនឹងប្រជែងពានរង្វាន់កំពូលរបស់អស់គ្លេសរដូវកាលថ្មី(2017-2018)នេះ ហើយ សរុបមកគឺការការពារតំណែងជើងឯកឈានដល់ទីបញ្ចប់ បន្ទាប់ពីរងបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ West Ham ដោយលទ្ធផល 1:0 កាលពីសប្តាហ៏មុន។

ក្រោយរងបរាជ័យ 4ដង សម្រាប់រដូវកាលថ្មីនេះ Chelseas ស្ថិតនៅគម្លាតរហូតដល់ 14ពិន្ទុ បន្ទាប់ពីក្រុម Man.City ផ្តួលក្រុម Man.United ដោយលទ្ធផល 2:1 កាលពីថ្ងៃអាទិត្យម្សិលមិញ។

អតីតអ្នកចាត់ការទូទៅក្រុម Juventus ដែលទើបតែចូលមកដឹកនាំក្រុម Chelsea បានមួយរដូវកាល ប៉ុន្តែបានជួយក្រុមលើកពាន Premier League (2016-2017) បានបន្តថា៖ ប្រសិនបើយើងចង់ឈ្នះនិងនៅប្រជែងពាន នោះយើងគួរមានលទ្ធផលវិជ្ជមានជានិច្ច ប៉ុន្តែនៅក្នុងករណីនេះ បន្ទាប់ពី 16ប្រកួតយើងចាញ់ 4ទៅហើយ ដូច្នេះ ឪកាសប្រជែងគឺចប់ជាស្ថាពរ។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ BBC