សម្រាប់ពិភពបាល់ទាត់នៅតំបន់អឺរ៉ុបមានកីឡាករឆ្នើមមិនច្រើននោះទេ ដែលមានឪកាសបានលេងរួមក្រុមជាមួយកំពូល ខ្សែប្រយុទ្ធទាំងពីររូបដែលមានភាពល្បីល្បាញជាងមួយទសវត្សកន្លងមកនេះគឺកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមបាល់ទាត់អាជីព Real Madrid ព្រមជាមួយខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង ក្រុម Barcelona។

ខាងក្រោមនេះគឺជាកីឡាករទាំង 10រូប ដែលធ្លាប់លេង និង កំពុងលេងជាមួយ Messi និង Ronaldo :

1.Angel DI Maria

ខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ 29ឆ្នាំរូបនេះ ធ្លាប់លេងដៃគូជាមួយ Ronaldo កំលុងរដូវកាល(2010-2014) នៅ កីឡាដ្ឋាន Santiago Bernabeu របស់ក្រុមស្តេចស Real Madrid និងបច្ចុប្បន្នបានចាប់ដៃគូជាមួយមិត្តរួមជាតិ Messi លេងអោយក្រុមជម្រើសអាហ្សង់ទីនគិតចាប់តាំងពីព្រឹត្តការណ៏ World Cup 2010 & 2014 មកដល់ពេលបច្ចុប្បន្ននេះផងដែរ។

2.Andre Gomes

ខ្សែបម្រើវ័យ 24ឆ្នាំរូបនេះ កំពុងស្ថិតនៅក្នុងក្រុម Barcelona ហើយលេងនៅតំបន់បម្រើកណ្តាល និងខាងស្តាំជាមួយ Messi នាពេលបច្ចុប្បន្ន។ ព្រមជាមួយគ្នានេះដែរ Gomes និងខ្សែប្រយុទ្ធ Ronaldo រូបគេទាំងពីរទើបតែបានជួយគ្នានាំក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro 2016 កាលពីឆ្នាំមុន។

3.Ezequiel Garay

កីឡាករវ័យ 31ឆ្នាំរូបនេះ មិនសូវមានគេស្គាល់ច្រើននោះទេ ព្រោះរូបគាត់ធ្លាប់លេងអោយក្រុម Real Madrid និងជាមួយ Ronaldo នៅចន្លោះឆ្នាំ(2008-2011) ។ បច្ចុប្បន្ន Garay កំពុងបំពេញភារកិច្ចលេងអោយក្រុម Valencia និង ក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយ Messi ក្នុងយុទ្ធនាការឆ្ពោះទៅ World Cup 2018 ។

4.Carlos Tevez

ខ្សែប្រយុទ្ធវ័យ 33ឆ្នាំ កំពុងលេងអោយក្រុម Shanghai Shenhua នៅក្របខណ្ឌលីកកំពូល CSL របស់ ប្រទេសចិន ក្នុងតម្លៃខ្លួន 61,5000ផោន ដែលជាកំណត់ត្រាថ្លៃបំផុតលើលោក ។Tevez ធ្លាប់លេងអោយក្រុមបាល់ទាត់ អាជីពជាមួយ Ronaldo នៅ Man.United ចន្លោះឆ្នាំ(2007-2009) និង ធ្លាប់លេងអោយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តការណ៏ World Cup 2010 និង 2014 ប៉ុន្តែ បច្ចុប្បន្ននេះសម្រាប់ក្រុមជម្រើសជាតិគឺ Tevez មិនមានឪកាសជាប់ជម្រើសជាតិទៀតនោះទេ។

5.Gerard Pique

ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញវ័យ 30ឆ្នាំរូបនេះ ធ្លាប់លេងអោយក្រុម Man.United ជាមួយនឹង Ronaldo នារដូវកាល(2004-2008) និងបច្ចុប្បន្នកំពុងលេងរួមក្រុមជា Messi នៅក្រុម Barcelona គិតចាប់តាំងពីឆ្នាំ 2008មក។

6.Deco

អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់លេងអោយក្រុម Barcelona ជាមួយនឹង Messi នៅចន្លោះឆ្នាំ(2004-2008) និងបានលេងរួមគ្នាជាមួយ Ronaldo អោយក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយ Ronaldo ក្នុងព្រឹត្តការណ៏ Euro 2004, 2008 និង World Cup ​2010។

7.Henrik Larsson

វីរបុរសខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតរូបនេះ ធ្លាប់លេងជាមួយ Messi នៅក្រុម Barcelona ចន្លោះឆ្នាំ 2004-2006 និងលេងជាលក្ខណៈខ្ចីជើងអោយក្រុម Man.United ជាមួយនិងខ្សែប្រយុទ្ធ Ronaldo នៅឆ្នាំ2007។

8.Gabriel Heinze

អតីតខ្សែការពារឆ្វេងរបស់ជម្រើសជាតិអាហ្សង់ទីនរូបនេះ ធ្លាប់លេងជាមួយ Ronaldo នៅកីឡាដ្ឋាន Old Trafford ចន្លោះឆ្នាំ(2004-2007) មុនផ្ទេរមកលេងអោយក្រុម Barcelona ពីឆ្នាំ(2007-2009)ជាមួយ Messi។

9.Fernando Gago

Gago ខ្សែបម្រើ-ការពារកណ្តាលវ័យ 31ឆ្នាំរូបនេះ ធ្លាប់បានលេងអោយក្រុម Real Madrid ជាមួយកីឡាករ Ronaldo នៅចន្លោះឆ្នាំ(2009-2012) ប៉ុន្តែបច្ចុប្បន្ននេះ Gago មិនមានឪកាសបានជាប់ជម្រើសជាតិអាហ្សង់ទីនឈុតធំបានទៀង ទាត់នោះទេ បន្ទាប់ពីក្រុមសម្បូរណ៏ដោយកីឡាករក្មេងៗល្អកំពុងលេងនៅតំបន់អឺរ៉ុបមានលទ្ធភាព អាចបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបាន ធ្វើអោយកម្រិត និង ពេលវេលាដែលរូបគេធ្លាប់លេងជាមួយ Messi ហាក់កាន់តែឃ្លាតឆ្ងាយ បន្ទាប់ពីរូបគេធ្លាប់លេងជាមួយគ្នានៅក្រុមជម្រើសជាតិ U20 និង U23 រួមគ្នាមកនោះ។

10.Gonzalo Higuain

ខ្សែប្រយុទ្ធឆ្នើមបច្ចុប្បន្នកំពុងលេងអោយក្រុម Juventus វ័យ 30ឆ្នាំមានដើមកំណើតនៅប្រទេសបារាំង ប៉ុន្តែចូលសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់លេងអោយក្រុម Real Madrid ជាមួយ Ronaldo នៅចន្លោះឆ្នាំ(2008-2013) ។ និងលេងអោយក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយ Messi ក្នុងព្រឹត្តការណ៏ World Cup 2010 & 2014 ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jorge Sampaoli កីឡាករ Higuain មិនមានឪកាសបានចូល លេងអោយក្រុមជម្រើសជាតិជាមួយ Messi ទៀតទេ ក្រោយគ្រូបង្វឹករូបនេះបង្វែរគោលដៅជ្រើសយកកីឡាករ Mauro Icardi របស់ក្រុម Inter Milan និង Paulo Dybala របស់ Juventus ព្រមទាំង Aguero របស់ Man.City មកជំនួសវិញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ soccerladuma