ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane បាន​រក​ឃើញ​គ្រាប់​ទី​៥០​របស់​ខ្លួន សម្រាប់​ឆ្នាំ​នេះ​មុន​ដាច់​ឆ្នាំ​ បន្ទាប់​ពី​រក​បាន​២​គ្រាប់​បន្ថែម​នៅ Wembley កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពេល Spurs ឈ្នះ Stoke Ciry ៥-១។

Kane បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​ទី​១០​នៅ​តារាង​ពាន Ballon d’Or ដែល​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន ហើយ​វា​ក៏​ជា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​នៃ​កីឡាករ​អង់គ្លេស​រូប​នេះ​ផង​ដែរ។ កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​កំណត់​គោលដៅ​ខ្លួន​ឯង​ គឺ​ត្រូវ​ប្រឹង​យ៉ាង​ណា​ឲ្យ​មាន​គម្លាត​ជិត​កីឡាករ​កំពូល​ទាំង​៣ Cristiano Ronaldo, Lionel Messi និង​Neymar នៅ​ឆ្នាំ​២០១៨។

ដើម្បី​ឈាន​ដល់​ចំណុច​នោះ​បាន​នៅ​ឆ្នាំ​ខាង​មុខ Kane នឹង​ប្រឹង​សម្រាប់​អង់គ្លេស​នៅ​ World Cup ប្រទេស​រុស្សី ហើយ​ជា​ពិសេស​ក្លឹប​អាជីព Spurs តែ​ម្ដង។ “នេះ​វា​ជា​ឆ្នាំ​ល្អ​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​គោលដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​តែ​ប្រឹងប្រែង​ដើម្បី​ឈ្នះ​ការ​ប្រកួត ជា​ពិសេស Ballon d’Or”។ សម្ដី Kane៕