កំពូលខ្សែប្រយុទ្ធកំណត់ត្រាថ្លៃបំផុតលើលោករបស់ក្រុម Paris Saint Germaint កីឡាករ Neymar JR និងមិនមានវត្តមានចូលលេងអោយក្រុមក្នុងជំនួបទល់និងជ័យជំនះលើក្រុម Lille 3:1 និងបន្តអវត្តមានមួយប្រកួត ទៀតជាមួយក្រុមដែលពួកគេបានរងបរាជ័យលើកដំបូងក្នុងរដូវកាលនេះគឺក្រុម Strasbourg នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ French League Cup នៅថ្ងៃព្រហស្បត្ត៏ ទី14 ពាក់សប្តាហ៏នេះ នៅទឹកដីក្រុម Strasbourg។

ក្រុមនាំមុខកំពូលតារាង Ligue1 របស់បារាំងមួយនេះ បានបញ្ជាក់ប្រាប់សារពត៌មាន RMC អោយដឹងថា៖ តារាឆ្នើម Neymar របស់យើងនឹងអវត្តមានមួយរយៈខ្លី ហើយទោះបីជាយ៉ាងណាគាត់ នឹងវិលត្រលប់មកវិញទាន់ពេលការប្រកួត ជាមួយក្រុម Rennes នៅក្របខណ្ឌ Ligue1 របស់បារាំងនាថ្ងៃសោរ៏ចុងសប្តាហ៏នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english