Cristinao Ronaldo ទើបតែទទួលបានពានកិត្តិយសលើកទី5 សម្រាប់ពានបាល់មាសកាលពីថ្ងៃទី5 កន្លងមកនេះហើយលទ្ធផលគួរជាទីមោទនេះ នាំអោយរូបគេមានកំនត់ត្រា ស្មើជាមួយគូប្រជែងដ៏សំខាន់ក្នុងលីកអាជីពអេស្បាញ La Liga គឺកំពូលខ្សែប្រយុទ្ធ Lionel Messi។ ប៉ុន្តែបើយើងក្រលេកមើលទៅអតីតកាលអស់រយៈពេល 1ទសវត្សមុន មានកីឡាករ 13រូបផ្សេងគ្នាបានឈ្នះពានបាល់មាសនេះ(Ballon D’or) ដោយការខិតខំប្រឹងប្រែង និង លំបាកបំផុតទម្រាំមានឪកាសលើកពានប្រកបដោយកិត្តិយសដែលផ្តល់ដោយសហព័ន្ធ បាល់ទាត់ទ្វីបអឺរ៉ុប UEFA ។

មុនពេលដែលកំពូលកីឡាករឆ្នើមលំដាប់ពិភពលោកគឺ Ronaldo និង Lionel Messi កាន់កាប់ផ្តាច់មុខអស់រយៈពេល 10ឆ្នាំកន្លងមក គិតចាប់តាំងពីឆ្នាំ2008 មុនពេលដែលខ្សែបម្រើ Kaka បានលើកពាននេះជាលើកចុងក្រោយនៅឆ្នាំ2007 ។ ជារួមមករាប់តាំងពីឆ្នាំ1995 មកដល់រជ្ជកាលដែលគ្រប់គ្រងដោយ Ronaldo និង Messi មានកីឡាករ ដែលបានឈ្នះពានបាល់មាសទាំង 13រូប។

1.George Weah(AC.Milan)

អតីតកីឡាករខ្សែប្រយុទ្ធមានដើមកំណើតនៅប្រទេសស៊ូម៉ូ តំបន់អាហ្រ្វិក រូបនេះ បច្ចុប្បន្នមានវ័យ 51ឆ្នាំ ធ្លាប់ឈ្នះពានបាល់មាសនេះជាមួយក្រុម AC.Milan នៅឆ្នាំ1995។

2.Matthias Sammer(Dortmund)

អតីតកីឡាករបម្រើ-ខ្សែការពារវ័យ 50ឆ្នាំរូបនេះ មានដើមកំណើតនៅប្រទេសអាឡឺម៉ង់ខាងកើត ធ្លាប់ឈ្នះពានបាល់មាសនេះជាមួយក្រុម DortMund នៅឆ្នាំ1996។

3.Ronaldo Nazario(Inter Milan)

វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលដែលជួយអោយក្រុមជម្រើសជាតិលើកពាន World Cup 2002 នៅប្រទេសកូរ៉េ និង ជប៉ុនក្នុងនាមជាម្ចាស់ផ្ទះនោះ ធ្លាប់ឈ្នះពានបាល់មាសនេះ ជាមួយក្រុមInter Milan នៅឆ្នាំ1997 ផងដែរ។

4.Zinedine Zidane (Juventus)

វីរបុរសក្រុម Juventus និង Real Madrid រូបនេះបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុមស្តេចស Real Madrid ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុមស្រ្តីជរា Juventus នៅឆ្នាំ1998 ផងដែរ។

5.Rivaldo(Barcelona)

កំពូលខ្សែប្រយុទ្ធល្បីល្បាញដែលប្រិយមិត្តធ្លាប់ទទួលស្គាល់ថាជាកីឡាករចូលចិត្តស៊ុទ្ធបាល់ពីចំងាយរូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុមអ្នកមានបុណ្យ Barcelona នៅឆ្នាំ1999 មុនពេលជួយក្រុមជម្រើសជាតិប្រេស៊ីល លើកពាន World Cup 2002។

6.Luis Figo(Real Madrid)

ខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដែលមានជំនាញពូកែញ៉ាក់បាល់ និងស៊ុតបាល់ពិន័យ Free kick សញ្ជាតិព័រទុយហ្គាល់ រូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម Real Madrid នៅឆ្នាំ2000 ។

7.Michel Owen(Liverpool)

វីរបុរសក្រុមហង្សក្រហម Liverpool និងក្រុមតោកំណាចអង់គ្លេសរូបនេះ ធ្លាប់ឈ្នះពានបាល់មាសនេះ ជាមួយក្រុមដែលធ្វើអោយរូបគេសាងភាពល្បីល្បាញនៅឆ្នាំ2001។

8.Ronaldo Nazario(Real Madrid)

បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន World Cup 2002 ដដែលនោះដែរ Ronaldo កំលុងពេល រូបគេបានផ្ទេរមកលេង អោយក្រុមស្តេចស Real Madrid Ronaldo បានឈ្នះពានបាល់មាសជាមួយ ក្រុម Real Madrid ជាលើកទី2 ក្នុងអាជីពបាល់ទាត់របស់គេ។

9.Pavel Nedved(Juventus)

វីរបុរសក្រុម Juventus មាឌល្អិតសញ្ជាតិឆេករូបនេះ ត្រូវបានមជ្ឈដ្ឋានអ្នកសេ្នហាកីឡាបាល់ទាត់ទទួលស្គាល់ ពីទេពកោសល្យ និងជំនាញញ៉ាក់បាល់ និងការបញ្ជូនបាល់របស់គេដែលធ្លាប់លេងអោយក្រុម Juventus នៅចន្លោះឆ្នាំ(2001-2009) និងបានឈ្នះពានបាល់មាសនៅឆ្នាំ2003។

10.Andriy Shevchenko(AC.Milan)

វីរបុរស និង អតីតជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រទេសអ៊ុយក្រែន Shevchenko ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម AC.Milanនៅឆ្នាំ2004។

11.Ronaldinho(Barcelona)

ខ្សែប្រយុទ្ធដ៏មានទេពកោសល្យ និង ជាវីរបុរសរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បន្ទាប់ពីជួយក្រុមប្រេស៊ីល លើកពាន World Cup 2002 រួចមក បានឈ្នះពានបាល់មាសជាមួយក្រុម Barcelona នៅឆ្នាំ2005។

12.Fabio Canavaro(Real Madrid)

អតីតខ្សែការពារកណ្តាល និង ជាប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបន្ទាប់ពីជួយក្រុមអ៊ីតាលីលើកពាន World Cup 2006 រួចមក បានឈ្នះពានបាល់មាសនេះជាមួយក្រុមបាល់ទាត់អាជីព Real Madrid ផងដែរ។

13.Ricardo Kaka

វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ជាសមាជិកដែលបានជួយក្រុមលើកពាន World Cup 2002 ខណៈខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម Real Madrid នៅឆ្នាំ2007។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ soccerladuma