សារជាថ្មីម្តងទៀតយោង Catalonia ដែលបានដកស្រង់ និងបានចុះផ្សាយអោយដឹងថា៖ កីឡាករពីររូបរបស់ក្រុមអ្នកមានបុណ្យ Barcelona គឺខ្សែប្រយុទ្ធ Luis Saurez និងកីឡាករខ្សែបម្រើចំណូលថ្មី Paulinho បានប្រាប់ និងស្នើដល់ប្រធានក្លឹបអោយទិញយកអតីតមិត្តរួមក្រុមហង្សក្រហម Liverpool របស់ខ្លួន និងបច្ចុប្បន្នជាកីឡាកររួមជាតិរបស់ Paulinho ផ្លាស់មករួមក្រុមនាពេលទីផ្សារដោះដូរកីឡា នឹងបើកនាខែមករា2018 ខាងមុខនេះ។

Luis Suarez និង Paulinho គឺជាកីឡាករពីររូបដែលតែងតែកោតសរសើរពីសមត្ថភាពរបស់កីឡាករ(PlayMaker)នាំលេង Coutinho ដែលជាអតីតខ្សែប្រយុទ្ធរួមគ្នានៅក្រុមហង្សក្រហម Liverpool មានជំនឿថា អតីតមិត្តរួមក្រុម Coutinho នឹងអាចជួយពង្រឹងសមត្ថភាពលេងរបស់ក្រុម Barcelona ឡើងវិញ ស្របពេលដែលតារាឆ្នើមរបស់ក្រុមគឺ Lionel Messi និង ខ្សែការពារ Macherano ក៏ដឹង នឹងទទួលស្គាល់ពីសមត្ថភាពរបស់ Coutinho នាកំលុងពេលវគ្គជម្រុះ World Cup 2018 ធ្លាប់ជួយប្រេស៊ីល ផ្តួលក្រុមអាហ្សង់ទីនងលទ្ធផល 3:0 នោះដែរ។

Coutinho នៅតែជាគោលដៅសម្រាប់ក្រុមកំពុងនាំមុខនៅក្របខណ្ឌ La Liga នាពេលបច្ចុប្បន្ន បើទោះបីជាក្រុម Barcelona បានខកខានក្នុងការទិញយករូបគេកាលពីដើមរដូវកាលក្នុងតម្លៃ 118លានផោន។ ដូច្នេះក្រុម Barcelona និងត្រៀមទឹកប្រាក់រហូតដល់ 130លានផោន សម្រាប់ក្រុម Liverpool ពិចារណាពីតម្លៃខ្លួនរបស់កីឡាករដ៏មានទេពកោសល្យវ័យ 25ឆ្នាំសារជាថ្មីម្តងទៀត ។