គ្រូបង្វឹកចាស់វស្សារបស់ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថារូបលោកកំពុងស្ថិតនៅលើផ្លូវចរចារលើការផ្លល់កិច្ចសន្យាថ្មី ជាមួយខ្សែបម្រើឆ្នើម Mesut Ozil។ គួរបញ្ជាក់ផងដែរថា កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះកិច្ចសន្យារបស់គេជាមួយ ក្រុមកាំភ្លើងធំ Arsenal និងឈានដល់ការបញ្ចប់សុពលភាពនៅកីឡាដ្ឋាន Emirate Stadium នៅបំណាច់រដូវកាលនេះហើយ។

ក្រុមគូប្រជែងនៅក្របខណ្ឌ Premier League បិសាចក្រហម Man.United ជាក្លឹបមួយក្នុងចំណោមក្លឹបធំៗដ៏ទៃទៀត ដែលបង្ហាញចំណាប់អារម្មណ៏ចង់បានខ្សែបម្រើពូកែ Assist រូបនេះ មករួមក្រុម។ ប៉ុន្តែអ្នកចាត់ការទូទៅចាស់វស្សាសញ្ជាតិ បារាំងលោក Wenger បានបញ្ជាក់សារជាថ្មីឡើងវិញផងដែរថា៖ លោកកំពុងតែបើកផ្លូវចរចារជាមួយកីឡាករសំខាន់ៗ ដែលក្នុងនោះមាន កីឡាករ OZil និងកីឡាករសំខាន់ៗដ៏ទៃទៀត។ជាទីបញ្ចប់លោកនិយាយយ៉ាងខ្លីថា៖ ទ្វារផ្លូវនៅបើកចំហរ ដូច្នេះខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយជាងនេះទេ។

រដូវកាលថ្មីនេះ Ozil រកបាន 2គ្រាប់ និង Assist បាន5គ្រាប់ នៅក្របខណ្ឌ Premier League រដូវកាល នេះ។ ស្របពេលដែលក្លឹបកំពុងចរចារជាមួយ OZil កីឡាករខ្សែប្រយុទ្ធឆ្នើម Alexis Sanchez ក៏ស្ថិតនៅលើផ្លូវបើកការចរចារលើកិច្ចសន្យាថ្មីជាមួយក្រុមផងដែរ។ ក្រុមកាំភ្លើងធំនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមញញួរធំ West Ham United នៅចុងសប្តាហ៏នេះ ស្របពេលក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី6នៅក្របខណ្ឌ Premier League។