Gareth Bale បានលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុម កក់កៅអីក្នុងការប្រកួតពាន Club World Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែលក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ បានធ្វើការវាយបក ដេញតាមពីក្រោយ ការរបូតគ្រាប់បាលនៅនាទីទី៤១ ១គ្រាប់ ដើម្បីផ្តួលក្រុមម្ចាស់ជើងឯករបស់អ៊េមីរ៉ាតអារ៉ាប់រួម Al Jazira ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។

បើទោះបីបានធ្វើការគ្រប់គ្រង់ស្ទើរតែទាំងស្រុងក៏ដោយ ប៉ុន្តែក្រុម Real Madrid បានរបូតគ្រាប់បាល់ ១គ្រាប់របស់កីឡាករ Romarinho។ សម្ពាពនេះត្រូវបានបញ្ចប់វិញនៅនាទីទី៥៣ នៅពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេល Bale បានទម្លុះតំបន់ការពារយ៉ាងរឹងមាំរបស់ក្រុម Al Jazira តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅរយៈពេល៨នាទីចុងក្រោយ។ ក្រុម Real នឹងធ្វើដំណើរទៅកាន់ការប្រជែងពានជាលើកទី៥ របស់ពួកគេនៅឆ្នាំនេះ នៅពេលដែលពួកគេជួបជាមួយនឹងក្រុមរបស់ប្រេស៊ីល Gremio នាថ្ងៃសៅរ៍ខាងមុខនេះ។

Al Jazira ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការនេះ ក្នុងនាមជាម្ចាស់ជើងឯករបស់ប្រទេសម្ចាស់ផ្ទះនោះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅរយៈពេល១៥នាទីដំបូងនៃតង់ទី២ ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏រឹងមាំក្នុងរយៈពេល៤៥នាទីដំបូង។ ក្រុម Real បានស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងតង់ទី១ នៅពេលប្រកួតជាមួយនឹងក្រុម Sevilla កាលពីថ្ងៃសៅរ៍ និងស្ទើរតែបានជួបការប្រកួតដ៏ស្រួលមួយផ្សេងទៀតទៅហើយ ប៉ុន្តែអ្នកចាំទី Ali Khaseif បានបំពេញតួនាទីយ៉ាងល្អ៕