ក្រុម Liverpool បានជួបរាត្រីដ៏ខកចិត្តមួយ ខណៈដែលក្រុម West Brom បានធ្វើឲ្យពួកគេបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នាកីឡដ្ឋាន Anfield និងឡើងផុតពីតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League ដោយសារតែមានគ្រាប់បាល់ច្រើនជាង។

ខ្សែប្រយុទ្ធបម្រុង Dominic Solanke បានគិតថារូបគេបានរកគ្រាប់បាល់ឈ្នះទៅហើយនៅរយៈពេល៨នាទីចុងក្រោយ នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីពីការបញ្ជូនរបស់កីឡាករ Joe Gomez ប៉ុន្តែលោកអាជ្ញាកណ្តាល Paul Tierney ចាត់ទុកថា ជាគ្រាប់បាល់ធ្វើឲ្យប៉ះដៃ។

West Brom សង្ឃឹមថា នឹងគេចឲ្យផុតពីកំណត់ត្រានៃមិនស្គាល់ឈ្នះសោះមួយ និងបានផ្លាស់ប្តូរកីឡាករពីរនាក់ទៅលើក្រុម ដែលចាញ់នៅលើទឹកដីក្រុម Swansea កាលពីថ្ងៃសៅរ៍មុន ប៉ុន្តែនៅតែមិនអាចគេចផុត។

ស្របពេលជាមួយគ្នានេះ ក្រុម Man United បានស្តារមុខមាត់ពីការចាញ់ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ តាមរយៈការផ្តួលក្រុម Bournemouth ក្នុងលទ្ធផល ១-០ ខណៈដែលការភ្លាត់ស្នៀតរបស់ក្រុម Liverpool និង Arsenal បានធ្វើឲ្យក្រុម Tottenham Hotspur ឡើងទៅឈរលេខ៤ តាមរយៈការផ្តួលក្រុម Brighton & Hove Albion ក្នុងលទ្ធផល ២-០។

ខ្សែប្រយុទ្ធ Romelu Lukaku បានរកគ្រាប់បាល់កាត់សេចក្តី ខណៈដែល Man United បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញតាមរយៈការផ្តួលក្រុម Bournemouth។ លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Man United បានប្រាប់ទូរទស្សន៍ BBC ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការទទួលបាន ៣ពិន្ទុ។ វាជាការប្រកួតដ៏លំបាកមួយ»៕
វីឌីអូហាយឡាយការប្រកួត៖​ Liverpool vs West Brom

Manchester United vs Bournemouth

Tottenham vs Brighton