អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Antonio Conte មិនរីករាយសប្បាយចិត្ត និងការផ្តល់ហិរញ្ញវត្តុទិញដូរកីឡាករដែលក្រុមបានអនុម័ត្រ កាលពីដើមរដូវកាលកន្លងមកនោះទេ ស្របពេលដែលបច្ចុប្បន្ន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងត្រៀមដាក់សំណើរទិញយកកីឡាករមួយចំនួនមករួមក្រុមនៅរដូវរងាខាងមុខ។ ក្រោយបង្ហាញពីភាពបារម្មណ៏ចំពោះតំបន់ការពារកណ្តាលដែលកីឡាករខ្សែការពារ Gary Cahill ធ្វើមិនទាន់បានល្អ ស្របពេលកីឡាករ David Luiz មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់លោក Conte នោះទេ។ ខណៈដែលក្រុមបានខកខានក្នុងការនាំយកបេក្ខភាពខ្សែការពារឆ្វេងមួយរូបមករួមក្រុមកាលពីដើមរដូវកន្លងមកនោះ បច្ចប្បន្នយោងការចុះផ្សាយរបស់ Football Whisper បានអោយដឹងថា៖ ក្រុមកំពុងដាក់គោលដៅនាំយកកីឡាករ​ 5រូប មកពង្រឹងក្រុម នៅពេលទីផ្សារដោះដូរកីឡាករនឹងបើកនាខែមករាខាងមុខនេះ។

1.Leon Bailey

ក្រុមជើងឯក Premier League មួយនេះ បានសំលឹងឃើញខ្សែបម្រើស្លាបសញ្ជាតិចាម៉ៃកាវ័យទើបតែ 20ឆ្នាំរូបនេះ ដើម្បីមករួមក្រុម ខណៈ Bailey ជាកីឡាករដ៏គួរអោយភ្ញាក់ផ្អើល ទាំងដែលមានល្បឿនលឿនលេចធ្លោមួយរូប នៅក្របខណ្ឌ Bunesliga របស់អាឡឺម៉ង់។បច្ចុប្បន្ន Bailey មានកិច្ចសន្យាជាមួយក្រុម Leverkusen រហូតដល់ឆ្នាំ2022 និងមានតម្លៃខ្លួនប្រមាណ 20លានផោន។ Bailey អាចនិងធ្វើអោយក្រុម Chelsea មានសកម្មភាពនៅតំបន់ប្រយុទ្ធ ប្លែក និងទូលំទូលាយជាងការប្រកួតមុន ខណៈដែលបច្ចុប្បន្នខ្សែប្រយុទ្ធ Alvaro Morata កំពុងលេងដោយខ្វះការគាំទ្រ និងមានចំនុចចន្លោះប្រហោងមួយចំនួន។

2.Arthur

ខ្សែបម្រើកណ្តាលវ័យ 21ឆ្នាំសញ្ជាតិប្រេស៊ីលបច្ចុប្បន្នកំពុងលេងអោយក្រុមGremio នៅក្របខណ្ឌកំពូលប្រេស៊ីល គឺជាកីឡាករដែលក្រុម Chelsea ចង់បានផងដែរ ទោះបីជាដើមរដូវកាលនេះក្រុមបាននាំយកខ្សែបម្រើ ដល់ទៅពីររូប គឺ 1.Tiemoue Bakayoko ពីក្រុម Monaco និង 2.Danny Drinkwater ពីក្រុម Leicester City មករួមក្រុមហើយក្តី។ កីឡាករ Man of The Match ក្នុងការប្រកួតផ្តាច់ព្រ័ត្រដែលបានជួយក្រុម Gremio ផ្តួលក្រុម Lanus រូបនេះ មានតម្លៃខ្លួនប្រមាណ 44លានផោន ប្រសិនបើក្រុម Chelsea ចង់នាំយករូបគេមកកាន់កីឡាដ្ឋាន Stamford Bridge នោះ។

3.Pierre Emerick Aubameyang

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរបស់ក្រុម Dortmund រូបនេះ គឺជាប្រធានបទចាប់អារម្មណ៏របស់ក្រុម Chelsea កាលពីដើមរដូវកាលកន្លងមកផងដែរ។ ប៉ុន្តែក្រោយការចាប់ផ្តើមរដូវកាលក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Peter Bosz កីឡាកររូបនេះបានបង្ហាញអារម្មណ៏អស់សង្ឃឹមនិងទម្រង់លេងរបស់ក្រុម ហើយចង់ចាកចេញ។ AC.Milan គឺជាក្រុម ប្រជែងមួយផងដែរដែលចង់បានកីឡាករវ័យ 28ឆ្នាំរូបនេះ។ បច្ចុប្បន្នក្រុម Chelsea លេងក្នុងទម្រង់ 3-4-2-1 ហើយខ្សែប្រយុទ្ធ Morata តម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតរបស់ក្រុម កំពុងលេងតែម្នាក់ឯងនៅតំបន់ប្រយុទ្ធ ដូច្នេះក្រុមត្រូវការខ្សែប្រយុទ្ធបន្ថែមជារឿងចាំបាច់។

4.Jakub Jankto

អ្នកចាត់ការទូទៅ Antonio Conte បានដកស្រង់ និងស្វែងយល់ពីកីឡាករច្រើននៅក្របខណ្ឌ SerieA បន្ទាប់ពីធ្លាប់ដឹកនាំក្រុម Juventus កន្លងមក។ កីឡាករឆ្នើមវ័យក្មេងសញ្ជាតិឆេក វ័យ 21 Jakub Jankto របស់ក្រុម Udinese បានបង្ហាញ ថ្វីជើងគួរចាប់អារម្មណ៏ ក្រោយរកគ្រាប់បាល់បញ្ជូលទីបាន 5គ្រាប់ សម្រាប់ការចាប់ផ្តើម 18ប្រកួតនៅ SerieA។ ទោះបីជាយ៉ាងណា ក៏ Jankto គឺជាគោលដៅចាប់អារម្មណ៏ចង់បានពីក្រុមកាំភ្លើងធំ Arsenal ផងដែរ។

5. Alex Sandro

ខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីលរូបនេះ គឺជាកីឡាករមួយរូប ដែលក្រុម Chelsea តាមប្រមាញ់យ៉ាងលំបាកបំផុតកាលពីដើមរដូវកាល ខណៈក្រុម Juventus នៅស្ទាក់ស្ទើរមិនចង់លក់ ហើយបន្តរក្សាទុករូបគេមកដល់ពេលបច្ចុប្បន្នជាមួយក្រុមនៅទីក្រុង Turin នេះ។ Santro ត្រូវបានអោយដឹងថាមិនសប្បាយចិត្ត ហើយអាចនិងចង់ចេញពីក្រុមជើងឯក Premier League មួយនេះ។ បច្ចុប្បន្នក្រុម Chelsea មានកីឡាករអេស្បាញ Marco Alson ម្នាក់រួចទៅហើយដែលកំពុងលេងនៅតួនាទីនេះ ប៉ុន្តែ Sandro នៅតែជាគោលដៅអាទិភាពដែលក្រុមចង់បានមករួមក្រុម។