វាជាដំណឹងដ៏រីករាយសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona និងអ្នកគាំទ្រ ព្រមជាមួយសាមីខ្លួនកីឡាករខ្សែប្រយុទ្ធស្លាបតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតទី2 លើកលោក 105លានយូរ៉ូ Ousmane Dembele បានធូរស្បើយពីរបួស សរសៃពួរជង្គង់ និងវិលមកហ្វឹកហាត់បានពេញម៉ោងជាមួយមិត្តរួមក្រុមកាលពីថ្ងៃព្រហស្បត្ត៏ទៅនេះ។

វាជាការបោះជំហ៊ានថ្មីទៅមុខមួយទៀត សម្រាប់ក្រុមកំពុងនាំមុខតារាង La Liga មួយនេះ ក្រោយពី Dembele បានរងរបួសសរសៃពួរជង្គង់កំលុងជំនួបជ័យជំនះ 1:0 លើក្រុម Getafe កាលពីថ្ងៃទី16 កញ្ញាកន្លងមកនេះ។ ស្ថានភាព របួសរបស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះ ត្រូវបានព្យាករណ៏ថារូបគេ នឹងខកខានជួយក្រុមរហូតដល់ខែមករា 2018 ឯណោះ ប៉ុន្តែអ្វីៗបានប្រែបួល និងល្អប្រសើរច្រើនជាងមុន។

ក្រុម Barcelona បាននាំយក Dembele ពីក្រុម Dormund កាលពីដើមរដូវកាល ក្រោយការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Neymar ទៅក្រុម PSG ប៉ុន្តែរូបគេបានរងរបួស និងត្រូវវះកាត់ដោយវេជ្ជបណ្ឌិតជំនាញឈ្មោះ Sakari Orava នៅប្រទេសហ្វាំងឡង់។ កីឡាករមិត្តរួមក្រុម Alvantara និងខ្សែបម្រើ Andrea Iniesta ព្រមទាំងខ្សែការពារ Macherano ទំនងជាអាចវិលមកជួយក្រុមបានវិញផងដែរក្នុងជំនួបទទួលភ្ញៀវក្រុម Deportivo នាថ្ងៃអាទិត្យចុងសប្តាហ៏នេះ។

ប្រភព៖ sport-english