(ឌូបៃ)៖ ក្រុមការពារតំណែងជើងឯកស្តេចស Real Madrid នឹងតតាំងជាមួយក្រុមរបស់ប្រទេសប្រេស៊ីល Gremiro ដើម្បីដណ្តើមពានរង្វាន់ FIFA Club World Cup 2017 នៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ១២៖០០នាទីយប់ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ (ម៉ោងនៅកម្ពុជា)។

ក្រុមជើងឯកអឺរ៉ុប UEFA Champions League របស់អេស្ប៉ាញ Real Madrid បានឈ្នះពានប្រចាំឆ្នាំរបស់ FIFA សម្រាប់ក្លឹបអាជីពនេះកាលពីឆ្នាំ២០១៦ ក្រោយយកឈ្នះក្រុមជប៉ុន Kashima Antlers ដោយលទ្ធផល ៤-១ នៅវគ្គ ផ្តាច់ព្រ័ត្រ ដើម្បីឡើងមកការពាននេះជាលើកទី១ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអារ៉ាប់រួម Al-Jazira ២-១ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយគ្នានោះ អាជ្ញាកណ្ដាលជនជាតិម៉ិកស៊ីក Cesar Arturo Ramos ក៏ត្រូវបានតែងតាំងឲ្យកាត់សេចក្ដីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup រវាង Real Madrid និង Gremio។

ជំនួបពានលំដាប់ក្លិបដ៏ធំលើលោករវាងជើងឯក UEFA Champions League និងម្ចាស់ពាន Copa Libertadores នេះធ្វើឡើងនៅយប់ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នៅក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ លោក Ramos ក៏បានកាន់ការប្រកួតរវាង Al-Jazira និង Urawa Red Diamonds ក្នុងវគ្គជម្រុះជុំទី២ផងដែរ៕