កីឡាករ Wayne Rooney របស់ក្រុម Everton បានឈ្នះពានអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ល្អបំផុតប្រចាំខែវិច្ឆិកា(Goal of the Month) ហើយគ្រាប់ដែលធ្វើអោយអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះធ្វើបានគឺនៅក្នុងកំលុងការប្រកួតដែលក្រុម Everton បំបាក់ក្រុម West Ham ដោយលទ្ធផល 4:0 កន្លងមក។

Rooney ធ្វើបាន Hatrick(3គ្រាប់) នៅក្នុងការប្រកួតនោះ និងជាលើកទីមួយក្រោយខកខានអស់រយៈពេល 6ឆ្នាំកន្លងមកនេះ។ គ្រាប់បាល់ដែលអតីតកីឡាករឆ្នើមរបស់ក្រុមបិសាចក្រហម Man.United រូបនេះធ្វើបានគឺនៅគ្រាប់បាល់ទី3 ដែលអ្នកចាំទី West Ham និងជាមិត្តរួមជាតិកីឡាករ Joe Hart Clearបាល់មិនបានល្អ ធ្វើអោយ Rooney មានឪកាសគ្រប់គ្រងបាល់ និងទាត់បញ្ចូលទីបានយ៉ាងល្អ ពីពាក់កណ្តាលតារាងតែម្តង។ ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ បានប្រាប់គេហទំព័រផ្លូវការរបស់ក្រុម Everton ថា៖ ខ្ញុំយល់ថាគ្រាប់បាល់នោះ គឺល្អបំផុតសម្រាប់ការប្រកួតរបស់ខ្ញុំកន្លងមក។

ក្រោយផ្ទេរពីក្រុម Man.United មកចួលរួមជាមួយអតីតក្រុមយុវជន Everton Rooney នៅតែធ្វើបានល្អ និងបានជួយក្រុមផ្តួលក្រុម Newcastle នៅការប្រកួតបន្ទាប់ទៀតផងដែរ។ បច្ចុប្បន្នក្រុម Everton មានចំណាត់ថ្នាក់លេខ10 នៅតារាងក្របខណ្ឌកំពូលអង់គ្លេសរដូវកាល(2017-2018)នេះ។