គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Jesse Lingard បានជួយឲ្យក្រុម Manchester United ដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ លើក្រុម West Bromwich Albion កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Jose Mourinho បានរក្សាក្តីសង្ឃឹមយ៉ាងស្តួចស្តើងរបស់ខ្លួនក្នុងការប្រជែងពាន។

Lukaku បានជួយឲ្យក្រុមបិសាចក្រហម Man United មានគ្រាប់បាល់នាំមុខមុននាកីឡដ្ឋាន Hawthorns ហើយ Lingard បានស៊ុតបាល់ផ្លាតបញ្ចូលទីយ៉ាងល្អ ដើម្បីបន្ថែមការនាំមុខរបស់ក្រុមភ្ញៀវ នៅមុនពេលបញ្ចប់តង់ទី១។ ប៉ុន្តែ Man United ដណ្តើមបានជ័យជម្នះយ៉ាងស្វិតស្វាញមួយ នៅពេលដែលខ្សែការពារ Gareth Barry បានវាយបកមួយគ្រាប់វិញសម្រាប់ក្រុមម្ចាស់ផ្ទះ។ Man United បានបញ្ចប់ការប្រកួតនេះក្រោយពីបានធ្វើការការពារយ៉ាងរឹងមាំ នៅមុនពេលដណ្តើមបានជ័យជម្នះ ដើម្បីរក្សាធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុម Manchester City ចំនួន ១១ពិន្ទុ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

លោក Mourinho បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងពិតជាស័ក្តិសមក្នុងការឈ្នះ។ យើងគឺជាក្រុមខ្លាំងបំផុត។ យើងបានគ្រប់គ្រងការប្រកួតនេះអស់រយៈពេលជាយូរ។ ភាពស្វិតស្វាញក្នុងតង់ទី១ មិនដូចភាពស្វិតស្វាញក្នុតង់ទី២ឡើយ។ West Brom ពិតជាក្រុមដ៏ខ្លាំងមួយ។ ប៉ុន្តែ ក្រោយពីការរកគ្រាប់បាល់របស់ពួកគេ យើងបានគ្រប់គ្រងការប្រកួតម្តងទៀត»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម West Brom vs Manchester United​ ៖