ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez បានបដិសេធសំណើរជាទឹកប្រាក់ពលកម្មនឿយហត់ចំនួន 400000ផោន/សប្តាហ៏ ដើម្បីបន្តលេងអោយក្រុម Arsenal និងកំពុងបង្វែរការចាប់អារម្មណ៏ ហើយមានទំនាក់ទំនង ក្នុងការចង់ផ្លាស់ទៅលេងនៅក្លឹបកំពូល Chinese Super League របស់ប្រទេសចិនគឺក្លឹប Hebei China Fortune ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុម Man.City ដែលជាគ្រូបង្វឹករួមជាតិឈីលីកំពុងលេងនៅទីនោះ ជាមួយការផ្តល់នៅ ប្រាក់កំរៃប្រចាំឆ្នាំ 21លានផោន/ឆ្នាំ ។

កីឡាករក្រុមជម្រើសជាតិឈីលី Sanchez ដែលកិច្ចសន្យារបស់គេនៅកីឡាដ្ឋាន Emirate Stadium និង ផុតកំនត់នៅបំណាច់រដូវកាលនេះ នៅតែតាំងចិត្តចង់ផ្លាស់ទៅលេងអោយក្រុមកំពុងនាំមុខតារាង Premier League គឺក្រុម Man .City ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ The sun។

កីឡាករឆ្នើមមិត្តរួមក្រុមខ្សែបម្រើ Mezut Ozil ក៏ស្ថិតនៅក្នុងចំនោមកីឡាករដែលនិងត្រូវអស់សុពលភាពនៅបំណាច់រដូវកាលនេះដូចគ្នានិង Sanchez ដែរ ខណៈកីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះទើបតែរកគ្រាប់បាល់ជ័យជំនះដោយការ ស៊ុតបាល់វ៉ុលលេ បញ្ចូលទីក្រុម Newcastle United ជាមួយលទ្ធផលជ័យជំនះ 1:0 កាលពីសប្តាហ៏មុន។