វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលខ្សែបម្រើ-ប្រយុទ្ធកីឡាករ Ricardo Kaka បានប្រកាសចូលនិវត្តន៏ពីពិភពបាល់ ទាត់អាជីពហើយ កាលពីថ្ងៃអាទិត្យនេះ បើទោះបីជារូបគេត្រូវបានក្រុម Orlando City ផ្តល់សំណើរបន្តលេងរហូតដល់បញ្ចប់ វ័យ 35ឆ្នាំយ៉ាងណាក៏ដោយ Kaka បានសម្រេចចិត្តលាឈប់មុនកាលកំនត់។

ម្ចាស់ពានរង្វាន់បាល់មាសឆ្នាំ 2007រូបនេះ បានប្រាប់ទូរទស្សន៏ Globo TV របស់ប្រេស៊ីលថា៖ ខ្ញុំគួរត្រលប់មកចូលរួមជាមួយក្រុមបាល់ទាត់អាជីព ក្នុងនាមជាគ្រូបង្វឹក រឺក៏ជានាយកប្រតិបត្តិផ្នែកកីឡា។ ខ្ញុំបានធ្វើការខិតខំ ប្រឹងប្រែង យ៉ាងខ្លាំងដើម្បីអាជីពបាល់ទាត់នេះ ហើយពេលនេះខ្ញុំចង់រៀបចំវានៅក្នុងទម្រង់ថ្មីមួយទៀត។

Kaka បានរីកចំរើនលូតលាស់នៅក្លឹបថ្នាលយុវជនរបស់ក្រុម Sao Paolo និងបានផ្ទេរមកលេងអោយ ក្រុម AC.Milan នៅឆ្នាំ2001។ ពីរឆ្នាំក្រោយមក Kaka បានបង្ហាញទម្រង់លេង និងអភិវឌ្ឍខ្លួនក្លាយជា កីឡាករលំដាប់ជួរមុខម្នាក់នៅតំបន់អឺរ៉ុបមុននឹង ត្រូវបានក្រុម Real Madrid ទិញយកនៅឆ្នាំ2009 និងបន្តលេងរហូតដល់ឆ្នាំ2013 និងបានត្រលប់ទៅលេងអោយក្រុមចាស់ AC.Milan វិញនាឆ្នាំដដែល បន្ទាប់មកក៏ បានផ្លាស់ទៅលេងនៅក្លឹបដើម ឯស្រុកកំណើតគឺក្រុម Sao Paolo មុននិងសម្រេចផ្ទេរទៅលេងនៅក្របខណ្ឌ Major League របស់ សហរដ្ឋអាមេរិក ជាមួយក្រុម Orlando City។ Kaka រកគ្រាប់បាល់នៅក្របខណ្ឌ MLS បាន 31គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន 95ដងកន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca