Neymar បាន​ចាកចេញ​ពី Barcelona ទៅ​កាន់ PSG ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​១៩៨​លាន​ផោន ដោយ​នៅ​ទី​នោះ​គេ​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​អឺរ៉ូក្នុង​មួយ​សប្ដាហ៍។

ទៅ​ដល់​ទី​នោះ​ដំបូង​គេ​បាន​ជួល​​ផ្ទះ​ធំ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ឈរ​លើ​ផ្ទៃ​ដី​៥ ០០០​ម៉ែត្រ​ការ៉េ និង​តម្លៃ​ជួល​១២ ៨០០​ផោន​ក្នុងមួយ​ខែ។ អ្វី​ដែល​ជា​រឿង​ពិសេស​ផ្ទះ​នោះ​ក៏​​ធ្លាប់​ជា​កន្លែង​ស្នាក់​ដៃ​របស់​វីរបុរស​ប្រេស៊ីល Ronaldinho គ្រា​លេង​នៅ PSG។ ក្នុង​ផ្ទះ​នោះ​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ ព្រម​ទាំង​មាន​អាង​ហែល​ទឹក​ក្នុង​កញ្ចក់​យ៉ាងពិសេស​ទៀត​ផង។

យ៉ាងណាមិញ ពេល​នេះ​​កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​បាន​ផ្លាស់​ចេញ​ពី​ផ្ទះ​នោះ​បាត់​ទៅ​ហើយ​ ដោយ​សារ​តែ​​សុវត្ថិភាព​​មិន​ល្អ មាន​អ្នក​គាំទ្រ​លួច​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ផ្ទះ។ បច្ចុប្បន្ន Neymar កំពុង​រស់​នៅ​ផ្ទះ​សម្ងាត់​មួយ​កន្លែង​គ្មាន​នរណា​ដឹង ប៉ុន្តែ​តាម​គេ​ស្មាន​​ក៏​ប្រណិត​មិន​ចាញ់​ផ្ទះ​ចាស់​ដែរ៕

តោះ! ចូល​មើល​ផ្ទះ Neymar ទាំង​អស់​គ្នា៖


ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ