ក្រុមបិសាចក្រហម Man.United បានផ្តល់សញ្ញាវិជ្ជមានដល់គ្រូបង្វឹកលោក Jose Mourinho ដើម្បីទិញយក កីឡាករ Alex Sandro ពីក្រុមស្រ្តីជរា Juventus មកពង្រឹងប្រព័ន្ធខ្សែការពារខាងក្រោមឡើងវិញ ក្រោយពីអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ បានដាក់បញ្ចូលឈ្មោះខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីល Alex Sandro វ័យ 26ឆ្នាំ ក្នុងបញ្ជីដែលត្រូវនាំយកមករួមក្រុមនាខែមករា 2018 ខាងមុខ។

Chelsea ក្រុមជើងឯក Premier League ត្រូវបានក្រុមជើងឯក Serie A បដិសេធការផ្តល់តម្លៃខ្លួន Alex Sandro នៅទឹកប្រាក់ 65លានផោនម្តងរួចមកហើយកាលពីដើមរដូវកាល។ ប៉ុន្តែក្រុម Juventus នៅរដូវកាលថ្មីនេះអាចនឹងផ្លាស់ប្តូរចិត្តលក់ Sandro នៅខែមករា ខាងមុខទៅអោយក្រុមយក្សពីនៅអង់គ្លេសគឺ Man.United រឺ Chelsea បន្ទាប់ពីរូបគេបង្ហាញទម្រង់លេង មិនបាន ពេញដៃពេញជើង និងបង្ហាញចេតនាចង់ចាកចេញពីក្រុម។ ក្រុមជើងឯក Premier League 13សម័យ Man.United ក៏បានដាក់គោលដៅលើកីឡាករខ្សែការពារឆ្វេងអង់គ្លេស Danny Rose ផងដែរ ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅ Old Trafford មួយនេះហាក់បង្ហាញសុទិដ្ឋិនិយមក្នុងការនាំ យក Sandro បានជោគជ័យជាងកីឡាករ Rose។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror