ការប្រកួតនៅក្របខណ្ឌកំពូលតំបន់អឺរ៉ុបសម្រាប់រដូវកាលថ្មី(2017-2018)នេះលីកអាជីពមួយចំនួនដូចជាអង់គ្លេស បានឈានមកដល់ពាក់កណ្តាលរដូវកាលហើយ និង លីកអាជីពមួយចំនួនទៀត កំពុងប្រកួតគ្នាយ៉ាងសស្រាក់សស្រាំ។ ខាង ក្រោមនេះគឺជាក្រុមកំពូលទាំង5នៅតំបន់អឺរ៉ុប គឺកាប្រកួតរបស់គេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ។

1.Sporting CP(ព័រទុយហ្គាល់)

ក្រុមយក្សកំពុងនាំមុខតារាងក្របខណ្ឌកំពូល Primeira Liga ព័រទុយហ្គាល់មួយនេះ ក្រោយការប្រកួត រដូវកាលថ្មី(2017-2018)នេះ ទទួលបានជ័យជំនះ12 និងស្មើ3 ប្រកួត មិនដែលចាញ់បញ្ចូលទីទាំងក្នុងទឹកដី និងក្រៅទឹកដី រហូតដល់ 39គ្រាប់។ ក្រុម Sporting CP ខកខានក្នុងការលើកពាន កំពូលព័រទុយហ្គាល់នេះគិតចាប់តាំងពីឆ្នាំ2002 មកម្លេះ។

2.FC Porto(ព័រទុយហ្គាល់)

ក្រុម FC Porto បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី2 ក្រោយការប្រកួត 14ប្រកួត ទទួលបានជ័យជំនះ 11ដង និងស្មើ 3ដង ព្រមជាមួយការស៊ុតបាល់ បញ្ចូលទីទាំងក្នុងទឹកដី និងក្រៅទឹកដី រហូតដល់ 36គ្រាប់។

3.Ateletico Madrid(អេស្បាញ)
ក្រុម FC Porto បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី2 ក្រោយការប្រកួត 14ប្រកួត ទទួលបានជ័យជំនះ 11ដង និងស្មើ 3ដង ព្រមជាមួយការស៊ុតបាល់ បញ្ចូលទីទាំងក្នុងទឹកដី និងក្រៅទឹកដី រហូតដល់ 36គ្រាប់។

ក្រុម Athetico Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Diego Simeone ក្រុមនេះនៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ សម្រាប់រដូវកាលថ្មីនៅក្របខណ្ឌ La Liga(2017-2018)ជាមួយការប្រកួត 16ដង ឈ្នះ10 និង ស្មើ6 រកគ្រាប់បាល់បញ្ជូលទីបាន 36គ្រាប់ទាំងក្នុង និងក្រៅទឹកដីកន្លងមក។

4.Barcelona(អេស្បាញ)

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់ក្រុម Barcelona លោក Ernesto Valverde នៅរដូវកាលថ្មីនេះ ក្រុមអ្នកមានបុណ្យ នៅមិនទាន់ស្គាល់រសជាតិបរាជ័យនៅឡើយទេ ក្រោយការប្រកួត 16ប្រកួតរកគ្រាប់បាល់បញ្ចូលទីបាន 42គ្រាប់ទាំងក្នុង និងក្រៅទឹកដី។

5.Man.City(អង់គ្លេស)

មិនទាន់មានក្រុមណាមួយនៅក្របខណ្ឌកំពូលអង់គ្លេសអាចបញ្ឈប់ជ័យជំនះរបស់ក្រុម Man.City បាននោះទេ។ ក្រោយការប្រកួត 18ប្រកួត ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Pep Guadiola ឈ្នះ17 និង ស្មើតែម្តងគត់ និង កំពុងមាន 11ពិន្ទុវ៉ាដាច់គេនៅតារាង Premier League រដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda