ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney បាននិយាយថា៖ ក្រុម Everton បានបង្ហាញទម្រង់លេងបានល្អឡើងវិញហើយ បន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុម Man.United និងជម្រើសជាតិអង់គ្លេសរូបនេះ បានជួយក្រុម Everton ផ្តួលក្រុមភ្ញៀវក្ងានស Swansea ដោយលទ្ធផល 3:1 ក្នុងការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី18 កាលពីយប់ថ្ងៃច័ន្ទ កន្លងមកនេះ។

ក្រុមភ្ញៀវក៏មានឪកាសរកគ្រាប់បាល់បាន 1គ្រាប់នាំមុខមុន នៅនាទីទី35 ដោយកីឡាករ Fer។ ប៉ុន្តែក្រុមម្ចាស់ផ្ទះ Everton បានវាយបករកបាន 3គ្រាប់វិញដោយកីឡាករ Dominic Calvert-lewin នៅនាទីទី(45+2) មុនបញ្ចប់តង់ទី1 ដោយការស៊ុតបន្ថែមពីក្រោយ បន្ទាប់ពី Wayney Rooney ស៊ុតបាល់ពិន័យ 11ម៉ែត្រអត់ចូល។ បន្ទាប់មកនៅនាទីទី64 ដោយកីឡាករ Gylfi Sigurdsson រកបានមួយគ្រាប់ទៀត និងចុងក្រោយកីឡាករ Wayney Rooney មានឪកាសទាត់បាល់ពិន័យ 11ម៉ែត្របញ្ចូលទីបានសម្រេចនៅនាទីទី73 បន្ទាប់ពីកីឡាករ Martin Olsson បានបង្កកំហុសលើកីឡាករ Jonjoe Kenny។

បច្ចុប្បន្នក្រុម Everton បានហក់មកនៅចំណាត់ថ្នាក់ទី9 នៅតារាងក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី18 នេះ ខណៈខ្សែប្រយុទ្ធ Wayney Rooney ចូលលេងអោយក្រុមបាន 9ប្រកួតស៊ុតបញ្ចូលទីបាន 8គ្រាប់ និង Assist បាន 2គ្រាប់ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc