លោក Arsene Wenger អ្នកចាត់ការ Arsenal និយាយថា មិនអាច​ទ្រាំទ្រ​នឹង​ការរងរបួសរបស់កីឡាករខ្លួនជាបន្តបន្ទាប់ឡើយ ដ្បិត​ក្រុម​ត្រូវមាន​ភារៈ​ច្រើន​ទាំង​នៅថ្ងៃបុណ្យគ្រីស្មាស់ថែមទៀត។

អ្នកចាត់ការ​ក្រុម​រហស្សនាមក្រុមកាំភ្លើងធំថ្លែងបែបនេះ ក្រោយ Olivier Giroud រងរបួស​ក្នុងជំនួប​​ពានរង្វាន់ Carabao ឈ្នះ West Ham ១ទល់នឹង​០​ ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃអង្គារ ទី១៩ ធ្នូ។

លោក Wenger និយាយថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើមានបញ្ហាសសៃពួរ ទំនងសម្រាក៣សប្ដាហ៍ ខណៈ Francis Coquelin ក៏​មាន​បញ្ហា​របួសដូចគ្នា។

អ្នកចាត់ការជនជាតិបារាំងនិយាយថា លោកត្រូវការកម្លាំងកីឡាករយ៉ាងខ្លាំង ជាពិសេស​នៅពេលមមាញឹកបែបនេះ។ លោកនឹងពិចារណាថា នឹងត្រូវធ្វើ​អ្វី​បន្ថែមទៀត។ លោកពិបាកនឹងទទួលយកខ្លាំងណាស់ដែលបាត់បង់កូនក្រុមដូច Giroud ព្រោះវាប៉ះពាល់ដល់ការរៀបចំក្រុម។

Danny Welback បាន​ទាត់បញ្ចូលទីឲ្យ​ Arsenal នៅនាទី៤២ ខណៈ​ក្រុមកាំភ្លើងធំសម្លឹងទៅកាន់ជើងឯក League Cup លើកដំបូងចាប់ពីឆ្នាំ១៩៩៣៕
Via: keiladaily