ក្រោយការបង្កើតក្របខណ្ឌកំពូល English Premier League ចាប់តាំងពីឆ្នាំ(1992-1993)មកមានកីឡាករ មិនច្រើនរូបប៉ុន្មានទេដែលមានឪកាសជួយក្រុមលើកពានធំៗ និងទទួលបានពានរង្វាន់កិត្តិយសផ្ទាល់ខ្លួនជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត ដែលក្នុងនោះគ្រាប់បាល់មួយចំនួន គឺបានមកពីការស៊ុតបាល់ពិន័យ 11ម៉ែត្រនេះផងដែរ។ ជាក់ស្តែងកាល ពីថ្ងៃទី18 ខែធ្នូ 2017 កន្លងទៅនេះ ខ្សែប្រយុទ្ធ Wayne Rooney ទើបតែរកគ្រាប់បាល់ទី3 ក្នុងជំនួបជ័យជំនះ 3:1 លើក្រុម Swansea City បានក្លាយជាកីឡាករមួយរូបថ្មីចុងក្រោយគេក្នុងចំនោមកីឡាករ 5រូបផ្សេងទៀតដែលមានប្រវត្តិស៊ុតបាល់ប៉េណាំងទីបានច្រើនបំផុតនៅក្របខណ្ឌ Premier League រហូតដល់ទៅ 22គ្រាប់ គឺស្មើទៅនឹង កីឡាករពីររូបនោះគឺ David Unsworth និង Thierry Henry ។

ខាងក្រោមនេះជាកីឡាករ 6រូបដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌកំពូលអង់គ្លេស ៖

1.David Unsworth

David Unsworth, Everton


អតីតកីឡាកររបស់ក្រុម​ West Ham United និង Everton រូបនេះ បានចូលមកដឹកនាំក្រុម Everton ក្រោយក្លឹបបញ្ចប់តួនាទីអ្នកចាត់ការទូទៅ Ronald Koeman កាលពីពីរខែកន្លងមកនេះ មុនពេលដែលក្រុមតែងតាំងលោក Sam Alladyce ជាគ្រូបង្វឹកពេញសិទ្ធិ ។ Unsworth ធ្លាប់លេងក្នុងនាមយុវជនវ័យ 15ឆ្នាំអោយក្រុម Everton ចន្លោះ ឆ្នាំ(1992-1997)&(1998-2004) សរុបការរកគ្រាប់បាល់នៅក្របខណ្ឌ Premier League ឞ�ស្សន៏ Sky Sport និងបច្ចុប្បន្នមានតួនាទីជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez។

3.Matt Le Tissier

វីរបុរសក្រុម Southampton រូបនេះ ធ្លាប់បានទទួលជោគជ័យជាមួយក្រុម Southampon កំលុងពេលលេងនៅកីឡាដ្ឋាន St.Mary នៅចន្លោះឆ្នាំ(1986-2002) និងធ្លាប់រកគ្រាប់បាល់ពីការស៊ុតបញ្ចូលទីបានរហូតដល 100គ្រាប់ក្នុងអាជីពកំលុង លេងនៅក្របខណ្ឌ Premier League ក្នុងចំនោមនោះ 24គ្រាប់រកបានពីការស៊ុតបាល់ពិន័យ 11ម៉ែត្រ និងជាកីឡាករទី4 ដែលរកគ្រាប់បាល់ប៉េណាំងទីបានច្រើនបំផុត។

4.Steven Gerrard

អតីតប្រធានក្រុមក្រុមហង្សក្រហម Liverpool និងជម្រើសជាតិអង់គ្លេសរូបនេះជាកីឡាករទី3 នៅក្របខណ្ឌ Premier League ជាមួយការបង្ហាញខ្លួនអោយក្រុម Liverpool 17រដូវកាលមុនប្រកាសចូលនិវត្តន៏ជាមួយក្រុម LA Galaxy នាឆ្នាំ2017 ខ្សែបម្រើនាំលេងរូបនេះរកគ្រាប់បាល់ដោយការស៊ុតប៉េណាំងទីអោយក្រុម Liverpool បានរហូតដល់ទៅបានរហូតដល់ទៅ 32គ្រាប់។
5.Frank Lampard

អតីតខ្សែបម្រើក្រុមញញួរធំ West Ham United និងតោកំណាចអង់គ្លេស Chelsea រូបនេះ ធ្លាប់លេងអោយ ក្រុម Chelsea បាន 13រដូវកាល និងជាកីឡាករទី2 ដែលរកគ្រាប់បាល់បាន 43គ្រាប់ ដោយការកាត់សេចក្តីបាល់ពិន័យ 11ម៉ែត្រ មុនពេលផ្ទេរទៅលេងអោយក្រុម Man.City នៅឆ្នាំ2014 ។ Lampard បានផ្លាស់ទៅលេងអោយក្រុម New York FC បានមួយរដូវកាលមុនពេលសម្រេចចិត្តចូលនិវត្តន៏។

6.Alan Shearer

វីរបុរសក្រុម Newcastle United, Blackburn Rover, Southampton និងក្រុមជម្រើសជាតិអង់គ្លេស Alan Shearer គឺជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្របខណ្ឌកំពូលអង់គ្លេសដែលរកគ្រាប់បាល់បានច្រើនបំផុតពោលគឺ 260គ្រាប់ក្នុងអាជីព។ នៅឆ្នាំ1988 កំលុងពេលលេងអោយក្រុម Southampton កីឡាកររូបនេះរកបាន 23គ្រាប់ កំលុងពេល 4រដូវកាល។ បន្ទាប់មកនៅឆ្នាំ 1992 Shearer បានផ្ទេរទៅលេងអោយក្រុមកុលាបក្រហម Blackburn Rover ហើយបានជួយក្រុមលើកពាន Premier League នៅឆ្នាំ1995។ សរុបមក Shearer រកបានគ្រាប់បាល់ 55គ្រាប់ក្នុងចំនោម គ្រាប់បាល់ទាំង 260គ្រាប់នៅក្របខណ្ឌ Premier League និងច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តកីឡាកររកគ្រាប់បាល់តាមរយៈការទាត់ពិន័យ 11ម៉ែត្រ។
ប្រភព៖ sportskeeda