ក្លិប Swansea បានបណ្តេញលោក Paul Clement ចេញពីតំណែងកាលពីថ្ងៃពុធ ខណៈដែលក្លិបរបស់វេលស៍មួយ បច្ចុប្ប្ន្នកំពុងតែស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពចំនួន ៤ពិន្ទុ។

លោក Clement វ័យ៤៥ឆ្នាំ ទើបតែបានចូលកាន់តំណែងនៅឯក្លិប Swansea កាលពីខែមករា ដើមឆ្នាំនេះប៉ុណ្ណោះ ហើយក្រោយពីពីកាន់បានរយៈពេលតិចជា ១២ខែ លោកត្រូវស្វែងរកការងារផ្សេងទៀត។ Swansea គឺជាក្លិបរបស់ចក្រភពអង់គ្លេសទី២ ដែលគ្រូបង្វឹករូបនេះបានកាន់តំណែង។ ក្លិបនេះបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «យើងអាចប្រកាសបានថា នៅរាត្រីនេះ ក្លិបបានចែកផ្លូវជាមួយនឹងគ្រូបង្វឹកបង្គោលលោក Paul Clement»។

លោក Huw Jenkins ប្រធានក្លិប Swansea City បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បីផ្លាស់ប្តូរអ្នកចាត់ការទូទៅ ជាពិសេសនៅត្រឹមពាក់កណ្តាលផ្លូវនៃរដូវកាលនេះ គឺជារឿងចុងក្រោយដែលយើងចង់ធ្វើក្នុងនាមជាក្លិបមួយ»។ លោក Jenkins បានបន្ថែមទៀតថា៖ «យើងមានអ្នកចាត់ការទូទៅ៣នាក់ផ្សេងគ្នាកាលពីរដូវកាលមុន ហើយជាលទ្ធផល យើងចង់ផ្តល់ឲ្យលោក Paul នូវពេលវេលាជាច្រើនតាមដែលអាច ក្នុងការផ្លាស់ប្តូរអ្វីៗ។ ប៉ុន្តែ យើងមានអារម្មណ៍ថា យើងមិនអាចរក្សាស្ថិតក្នុងស្ថានភាពបែបនេះយូរឡើយ និងត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីធ្វើឲ្យយើងមានឱកាសដ៏ល្អបំផុតក្នុងការផ្លាស់ប្តូរជោគវាសនារបស់ក្លិប»៕

ប្រភព៖ The Sun