អតីតខ្សែការពារឆ្នើម John Terry របស់ក្រុម Chelsea បានក្រើនរំលឹកដល់ខ្សែការពារកណ្តាលរបស់ក្រុម Southampton កីឡាករ Virgil Van Dijk ថា៖ គួរតែពិចារណា អោយច្បាស់ពីការសម្រេចចិត្តចូលរួមជាមួយក្រុម Chelsea វាល្អជាជាងចូលរួមជាមួយ Arsenal, Man.City, Liverpool, Man.United រឺយ៉ាងណា? បន្ទាប់ពីកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះ បានក្លាយជាគោលដៅរបស់ក្លឹបធំៗ នៅក្របខណ្ឌ Premier League ខណៈពេល ទីផ្សារដោះដូរកីឡាករនឹងបើកនៅក្នុងរយៈពេល 10ថ្ងៃខាងមុខនេះ។

អតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស Terry ធ្លាប់ចំណាយពេលយ៉ាងច្រើន រដូវកាលលេងអោយក្រុម Chelse មុនពេលផ្ទេរទៅលេងអោយក្រុម Aston Village នៅក្របខណ្ឌ Champion Ship។ ខ្សែការពារវ័យ 38ឆ្នាំរូបនេះបានប្រាប់ Sky Sports ថា៖ Van Dijk និងត្រូវតស៊ូយ៉ាងខ្លាំងដើម្បីបានក្លាយជាកីឡាករជម្រើស 11នាក់ដំបូងនៅកីឡាដ្ឋាន Stamford Bridge ខណៈពេលបច្ចុប្បន្នក្រុមមានកីឡាករឆ្នើមៗច្រើន ប៉ុន្តែប្រសិនបើសម្រាប់ក្រុមផ្សេងដូចជា Liverpool គាត់និងមានកៅអី 11ដំបូងយ៉ាង ពិតប្រាកដ ដូចទៅនិងការសម្រេចចិត្តផ្លាស់ទៅ Arsenal, Man.United, Man.City ដូច្នេះដែរ។ ប៉ុន្តែសរុបជារួមវិញខ្ញុំយល់ថាគាត់និងធ្វើអោយក្លឹបទាំងអស់នោះប្រសើរឡើងមិនថាក្លឹបមួយ ណាដែលគាត់ជ្រើសរើសនោះទេ។

ប្រភព៖​ metro