បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ និងបច្ចុប្បន្នមានចំណាត់ថ្នាក់ដល់បាតតារាង Premier League(2017-2018)នេះ ក្រុម Swansea City បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិបារាំង លោក Paul Clement ហើយកាលពីថ្ងៃពុធ ម្សិលមិញនេះ។

អតីតគ្រូបង្វឹកក្រុម Stoke City, West Brom 1.លោក Tony Pulis និង 2.Ryan Giggs អតីតជំនួយការគ្រូបង្វឹក និងជាវីរបុរសក្រុម Man.United ព្រមជាមួយអតីតអ្នកចាត់ការទូទៅក្រុម Everton 3.លោក Ronald Koeman កំពុងស្ថិតនៅក្នុង បេក្ខភាពដែលក្រុមរហ្សសនាមក្ងានសមួយនេះកំពុងសំលឹងឃើញបេក្ខភាពគ្រូបង្វឹកទាំងបីរូបខាងលើ ដើម្បីត្រៀមប្រកាសការចូលមកដឹកនាំក្រុមជាផ្លូវការណ៏នៅកីឡាដ្ឋាន Liberty Stadium កំលុង 24ម៉ោងខាងមុខនេះ។

គួររំលឹកឡើងវិញផងដែរថា៖ អតីតអ្នកចាត់ការទូទៅលោក Paul Clement បានចូលមក ដឹកនាំក្រុម Swansea បានទើបតែ 1ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីក្រុម Bayern Munich ក្នុងនាមជាជំនួយការអតីតគ្រូបង្វឹកលោក Carlo Ancelotti ដែលធ្លាប់ធ្វើការរួមគ្នានៅក្លឹប ធំៗដូចជា Chelsea(2009-2011), Paris Saint Germain(2012-2013) និង​ Real Madrid(2013-2015) ជាដើមនោះ។