ការប្រកួតនៅក្របខណ្ឌកំពូល Ligue1 បារាំងនាយប់ថ្ងៃពុធម្សិលមិញ ក្រុម PSG បានផ្តួលក្រុម Caen ដោយលទ្ធផល 3:1។ 3គ្រាប់ជ័យជំនះរបស់ក្រុមPSG រកបានដោយកីឡាករខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani នៅនាទីទី21 និងជាគ្រាប់ទី19 សម្រាប់រូបគេនៅរដូវកាលនេះ ដើម្បីនាំក្រុមម្ចាស់ផ្ទះនាំមុខមុន បន្តមកទៀតកីឡាករ Kilyan Mbappe របស់ក្រុមបានរកគ្រាប់បាល់នៅនាទីទី57 និងនាទីទី81 ដោយកីឡាករ Berchiche Izeta មុនពេលកីឡាករ Santini របស់ក្រុម Caen រកបានតាមពីក្រោយមួយគ្រាប់វិញដោយបាល់ពិន័យ 11ម៉ែត្រនៅនាទីទី90 មុនបញ្ចប់ការប្រកួត។

គួរកត់សម្គាល់ផងដែរថា កីឡាករឆ្នើមវ័យក្មេង Kylian Mbappe ស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរ និងAssist បានមួយគ្រាប់ដើម្បីអបអរជ័យជំនះថ្ងៃខួបកំណើតគម្រប់អាយុ 19ឆ្នាំ និងជាគ្រាប់បាល់ទី12 សម្រាប់កីឡាករក្រុមជម្រើសជាតិបារាំងរូបនេះចាប់តាំងពីផ្ទេរពីក្រុម Monaco មក។ បច្ចុប្បន្នក្រុម PSG នៅតែកាន់កាប់ទីកំពូលតារាង Ligue1 បារាំង ក្រោយការប្រកួត 19ប្រកួត មាន 50ពិន្ទុ មានគម្លាតពីក្រុមលេខពីរ 9ពិន្ទុ ។

ការប្រកួតមួយគូទៀតក្រុមចំណាត់ថ្នាក់លេខ2 នៅតារាង Ligue1 ក្រុមម្ចាស់ផ្ទះ​ ​Monaco បានផ្តួលក្រុមភ្ញៀវ Renne ដោយលទ្ធផល 2:1 ផងដែរ។ 2គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Radamel Falcao នៅនាទីទី20 និងកីឡាករ Keita នៅនាទីទី81 ខណៈក្រុមភ្ញៀវរកគ្រាប់បាល់បាន 1គ្រាប់ដោយបាល់ប៉េណាំងទី Khazri នៅនាទីទី59។

វិឌីអូហាយឡាយ

PSG vs Caen

Monaco vs Rennes

ការប្រកួតសម្រាប់គូផ្សេងទៀត

1.Amiens 0:1 Nantes

2.Angers 2:1 Dijon

3.Bordaux 0:2 Montpellier

4.Guingamp 2:1 Saint-Etienne

5.Lille 1:1 Nice

6.Marseille 3:1 Troyes

7.Metz 3:0 Strasbourg

8.Toulouse 1:2 Lyon

ប្រភព៖ bbc