ក្រុមជើងឯក Bundesliga អាឡឺម៉ង់ Bayern Munich បានព្រមព្រៀងជាមួយក្លឹប Hoffenheim ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Sandro Wagner ក្នុងតម្លៃ 13លានយូរ៉ូលើកិច្ចសន្យា 2ឆ្នាំកន្លះកាលពីថ្ងៃព្រហស្បត្ត៏ ស្របពេលកីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់វ័យ 30ឆ្នាំរូបនេះត្រូវបានប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បញ្ជាក់កាលពីថ្ងៃពុធថា៖ កិច្ចព្រមព្រៀងបានធ្វើរួចរាល់អស់ហើយ។

Wagner នឹងបង្ហាញខ្លួនជាផ្លូវការអោយក្រុម Bayern Munich នៅថ្ងៃទី1 ខែមករា 2018 ខាងមុខ នៅកីឡាដ្ឋាន Allianz Arena ជាមួយការចុះកិច្ចសន្យាលេងអោយក្រុមរហូតដល់ខែមិថុនាឆ្នាំ2020 ស្របពេលនាយកប្រតិបត្តិផ្នែកកីឡាលោក Hasan Salihamidzic បានប្រាប់អោយដឹងថា៖ យើងបានបន្ថែមកីឡាករអាឡឺម៉ង់ម្នាក់ទៀតទៀតចូលទៅក្រុមហើយ ពួកយើងក៏សង្ឃឹមថា Wagner នឹងជួយពង្រឹងគុណភាពលេងរបស់ក្រុមបានមួយកម្រិតថែមទៀត ផ្អែកលើបទពិសោធន៏ដែលគាត់មាន។

Wagner សមាជិកដែលបានជួយក្រុមឥន្រ្ទីយដែកអាឡឺម៉ង់លើកពាន Confederation Cup នាឆ្នាំនេះ នៅប្រទេសប៉ូឡូញ រកគ្រាប់បាល់បាន 11គ្រាប់ហើយអោយក្រុម Hoffenheim នៅរដូវកាល(2017-2018)។ កីឡាកររូបនេះធ្លាប់លេងអោយក្រុម Bayern Munich នៅឆ្នាំ2008 ហើយបានចាកចេញទៅ លេងអោយក្រុម Duisburg, Weder Bremen, Kaiserslautern, Hertha Berlin និង Darmstadt មុនពេលចូលរួមជាមួយក្រុម Hoffenheim នៅឆ្នាំ2016។ Wagner នឹងពាក់អាវលេខ2 អាចនឹងបង្ហាញខ្លួនក្នុងជំនួបដំបូងអោយក្រុមក្នុងជំនួបជាមួយក្រុម Bayer Leverkusen នៅថ្ងៃទី12 ខែមករា ផងដែរ។