ក្រុម Ajax Amsterdam នៅក្របខណ្ឌលីកកំពូលរបស់ប្រទេសហូឡង់បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹក លោក Marcel Keizer និងជំនួយការគ្រូបង្វឹកពីររូបផ្សេងទៀតគឺ អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Dannis Bergkamp និងជំនួយការម្នាក់ទៀតឈ្មោះ Spijkerman នាថ្ងៃព្រហស្បត្ត។ Ajax បានធ្លាក់ចេញពីការប្រកួត ដណ្តើមពានរង្វាន់ Dutch Cup តាមរយៈការកាត់សេចក្តីទាត់បាល់ពិន័យ 11ម៉ែត្រក្រោមថ្វីជើងក្រុម Twente Enschede កាលពីថ្ងៃពុធ បន្ទាប់ពីលទ្ធផលចប់ការប្រកួតទាំងពីរតង់ និងម៉ោងបន្ថែមក្រុមទាំងទាំងពីរទទួលលទ្ធផល 3:3។

នៅក្នុងសេចក្តីថ្លែងការណ៏ជាផ្លូវការក្នុងគេហទំព័ររបស់ក្រុមចេញដោយប្រធានគ្រប់គ្រងទូទៅ Edwin van der Sar បានសរសេរថា៖ ពួកយើងមិនមានជំនឿចិត្ត និងផ្តល់ការទុកចិត្ត ព្រមជាមួយមហិច្ឆតានៅក្រោមការដឹកនាំរបស់ពួកគេទៀតទេ។ វាចាការសម្រេចចិត្តមួយក្រោយពីយើងទទួលបាន លទ្ធផលមិនល្អសោះ នៅក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។

ក្រុមជើងឯកទ្វីបអឺរ៉ុប(European Champion)4សម័យមួយនេះ ក៏បានធ្លាក់ចេញផងដែរពីការប្រកួតនៅក្របខណ្ឌ Champion League វគ្គជម្រុះជាមួយក្រុម Nice នៅ Ligue1 បារាំង។ ក្រុមក៏បានបន្តលេងនៅក្របខណ្ឌ Europa League ប៉ុន្តែបានរងបរាជ័យក្នុងជំនួបជាមួយក្រុម Rosenborg របស់ Norway ។ រដូវកាលចាស់ក្រុមបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ប៉ុន្តែត្រូវក្រុម Man.United ផ្តួលដើម្បីលើកពាន។

គ្រូបង្វឹកលោក Marcel Keizer វ័យ 48ឆ្នាំ បានចូលមកដឹកនាំក្រុម Ajax បន្ទាប់ពីអតីតអ្នកចាត់កាទូទៅលោក Peter Bosz បានចេញទៅដឹកនាំក្រុម Dortmund ។ បច្ចុប្បន្នក្រុម Ajax មានចំណាត់ថ្នាក់លេខពីរនៅតារាង Dutch championship តាមពីក្រោយក្រុមPSV ចំនួន 5ពិន្ទុ ខណៈដែល PSV ត្រូវបាន Ajax ផ្តួលដោយលទ្ធផល 3:0 កាលពីថ្ងៃទី10 ធ្នូយ៉ាងណាក្តី។

ប្រភព៖ eurosport