ក្រោយពីចំណាយពេលលេងអោយក្រុមនៅលីកកំពូលចិន Guangzhou Evergrande អស់រយៈពេល 2រដូវកាលកន្លងមកនេះ ខ្សែបម្រើប្រេស៊ីល Paulinho ត្រូវបានក្លឹប Barcelona នាំមកចូលរួមជាមួយក្រុម នៅដើមរដូវកាលក្នុងតម្លៃ35លានផោន ហើយបានបង្ហាញទម្រង់លេងបានយ៉ាងល្អគួរកត់សម្គាល់ដើម្បីជួយក្រុម អោយត្រលប់មកបង្ហាញភាពខ្លាំងឡើងវិញ។

មកដល់ពេលបច្ចុប្បន្ននេះតារាឆ្នើមប្រចាំក្រុម Lionel messi រកបានគ្រាប់បាល់14គ្រាប់ហើយក្តី ក្រោយការប្រកួត 16ប្រកួត ប៉ុន្តែមានសំនួរបានចោតសួរឡើងថាមានអ្វីនៅពីក្រោយភាពលេចធ្លោរបស់ Messi ក្រោយការចាកចេញរបស់ Neymar ខណៈដែល Luis Saurez ហាក់ធ្លាក់ទម្រង់លេងបន្តិច ព្រមជាមួយខ្សែបម្រើ Gerard Deulofeu នៅគាំទ្រ យ៉ាងទៀតទាត់ បើទោះបីជាគ្មាន Neymar ប៉ុន្តែ Paulinho បានបំពេញកាតព្វកិច្ចនៅតំបន់បម្រើបានយ៉ាងល្អ ដើម្បី គាំទ្រដល់តំបន់ប្រយុទ្ធជារឿយៗ ។

អ្វីដែលស្តែងអោយឃើញនៅពេលនេះទៀតគឺ បន្ទាប់ពីបានបរាជ័យ កំលុងពេលលេងអោយក្រុម Tottenham និង ក្រោយ ពីបានជាប់ជម្រើសជាតិ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Luiz Filipe Scolari ព្រមជាមួយបទពិសោធន៏ 2ឆ្នាំនៅ លីក កំពូលចិន Paulinho បានក្លាយជាកីឡាករដ័មុតស្រួចនាពេលបច្ចុប្បន្ន ជាមួយការរកគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ 6គ្រាប់ និងAssist បាន 2គ្រាប់សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga រដូវកាលថ្មីនេះ គឺច្រើនជាងខ្សែបម្រើ​ Isco និង Gonsalo Guedes ទៅទៀត។