ក្លឹប​ញញួរ​ធំ West Ham កំពុង​សម្លឹង​ឃើញ ​​Ki Sung-yueng ខ្សែ​បម្រើ​ការពារ​​របស់ Swansea City និង​មិត្ត​រួម​ក្រុម​គេម្នាក់​ទៀត Alfie Mawson។

កីឡាករ​កូរ៉េ​ខាង​ត្បូង Ki នឹង​អស់​កុងត្រា​ជា​មួយ​ក្លឹប Swansea នៅ​រដូវ​ក្ដៅ​ខាង​មុខ ហើយ​​ក្លឹប​ក៏​បើក​ដៃ​ឲ្យ​ចេញ​ដូច​គ្នា។ កីឡាករ​វ័យ​២៨​ឆ្នាំ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​១១​ដង​ប៉ុណ្ណោះ​ឲ្យ​ Swansea ក្នុង​រដូវ​កាល​នេះ ឯ David Moyes មើល​ឃើញ​កីឡាករ​អាស៊ី​រូប​នេះ​​នឹងអាច​ជួយ​ឲ្យ West Ham លេង​ក្នុង​ទម្រង់​​ល្អ​ ជា​ពិសេស​ជួយ​ខ្សែ​ការពារ​៤​ខាង​ក្រោម។

ខណៈ​ West Ham កំពុង​តែ​ពង្រឹង​តំបន់​​ការពារ​ក្រោម​ការ​ដឹក​នាំ​របស់ Moyes ដូច្នេះ​តាម​លទ្ធភាព​ពួក​គេ​នឹង​ស្វែង​រក​ចំណុច​ខ្វះខាត​របស់​​ក្រុម។ Ki ដែល​បង្ហាញ​ខ្លួនឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង៩៧​ប្រកួត ជា​កីឡាករ​មាន​បច្ចេកទេស​ខ្ពស់​នៅ​តំបន់​បម្រើ​ការពារ ជា​មាន​ការ​បញ្ជូន​បាល់​ច្បាស់​ល្អ។ ក្រៅ​ពី Ki លោក David Moyes ក៏​ចាប់​អារម្មណ៍​យុវជន​ U21 អង់គ្លេស​របស់ Swansea ម្នាក់​ទៀត​គឺ​កីឡាករ Alfie Mawson៕


ចុចអាន៖

ជើង​ខ្លាំង​ក្បាច់​គុន​ចម្រុះ​ មាស​ ម៉ើ​ សងសឹក​ ធា​ នុរាជ​ បាន​សម្រេច​មុន​នេះ​បន្តិច​

សហព័ន្ធ​គុន​ខ្មែរ ​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ខេត្ត​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេមមុន​គេ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ