សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ​មុន​គេ​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ពេល​ខាង​មុខ​ងាយ​ស្រួល​កីឡាករ​ កីឡា​ការិនី​ក្នុង​ខេត្ត​នោះ​ ឬ​ខេត្ត​បាត់ដំបង​អាច​ទៅ​ហាត់​បាន។​

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ទិសដៅ​ឆ្នាំ​២០១៨​ ដែល​បាន​ដាក់​មក​នេះ​ ជា​ការ​ពង្រីក​បន្ថែម​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ផង​ ហើយ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ដំបូង​គេ​ ឃីម​ ឌីម៉ា​ ផង​ដែរ។​

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ចំណោម​ខេត្ត​ដែល​ជាប់​ៗ​គ្នា​ក្នុង​តំបន់នោះ​ត្រូវ​តែ​ធ្វើ​ក្នុង​ខេត្ត​បន្ទាយមានជ័យមួយ​នេះ​​មុន​គេ ដើម្បី​ងាយ​ស្រួល​សម្រាប់​យុវជន​ថ្នាល​ធ្វើ​ការ​ហ្វឹកហាត់​ ដូច​ជា​ខេត្ត​បាត់​ដំបង​ក៏​អាច​មក​ចូលរួម​ហ្វឹកហាត់​នៅ​ទី​នោះ​បានដែរ​ ទម្រាំ​ដល់​ពេល​បង្កើត​បន្ថែម​នៅ​ក្នុង​ខេត្ត​របស់​ពួកគេ។​


ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​លោក​ តែម​ ម៉ឺន​ ខាងលើ​នេះ​ក្នុង​ពិធី​មហាសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ចាស់ ​ការ​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨​ និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​ជំនួស​អ្នក​ចាស់​ដែល​បាត់បង់ជីវិត​ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី២៣​ ខែធ្នូ​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ព័ត៌មាន​អំពី​ប្រដាល់​

ព័ត៌មាន​អំពី​ព័ត៌មានជាតិ

ព័ត៌មាន​អំពី​កីឡា​អន្តរជាតិ

អត្ថបទ៖ នួន ស៊ីណា​