(ម៉ាឌ្រីដ)៖ ក្រុមខ្លាំងអ្នកមានបុណ្យ FC Barcelona ដោយលទ្ធផល ៣-០ ដែលជាការយកឈ្នះ៣លើកជាប់ៗគ្នាចុងក្រោយក្នុងជំនួប El-Clasico នៅទឹកដី Santiago Bernabeu របស់ Real Madrid កាលពីក្បាលព្រលប់ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។

ការធ្លាក់ទម្រង់លេងក្នុងរដូវកាលថ្មីរបស់ក្លឹបអ្នកមាន Real Madrid ដែលធ្វើឲ្យគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane កំពុងរងសម្ពាធយ៉ាងខ្លាំង ក្រោយមិនអាចរកគ្រាប់បែកពងមាន់ក្នុងទឹកដីរបស់ខ្លួនក្នុងសប្តាហ៍ទី១៧ ជើងទី១ ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga។

កីឡាករខ្សែប្រយុទ្ធ Luis Suarez ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យ Barcelona ត្រឹមចាប់ផ្តើមវគ្គទី២ បាន១០នាទី ក្រោយពេលមិត្តរួមក្រុម Lionel Messi រកបានគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីនៅនាទីទី៦៤ ដែលជាការបិន័យកាតក្រហម Daniel Carvajal ក្នុងនាទីទី៦៣ និងគ្រាប់ទី៣ រក្សាជ័យជម្នះ ៣-០ នៅនាទីទី៩០ ដើម្បីបន្តនាំមុខរហូតដល់ទៅ៩ពិន្ទុ តាមពីក្រោយដោយ Atletico Madrid ដែលមានតែ ៣៦ពិន្ទុ ខណៈក្រុមការពារជើងឯក Real Madrid បន្តឈរនៅលេខ៤ បណ្តោះអាសន្នមាន ៣១ពិន្ទុ៕