ក្រុមភ្ញៀវសារិកាព្រៃ Newcastle United ធ្វើបានយ៉ាងលំបាកនៅសប្តាហ៏ទី19 ក្នុងជំនួបជ័យជំនះផ្តួល ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United ដោយលទ្ធផល 3:2 ។ 2គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករខ្សែប្រយុទ្ធ Arnotovic នៅនាទីទី6 និងខ្សែបម្រើ-ប្រយុទ្ធ Ayew នៅនាទីទី69 ខណៈដែលកីឡាកររូបនេះមានឪកាសរកគ្រាប់បាល់នៅនាទីទី56 ប៉ុន្តែធ្វើមិនបានសម្រេច។

ក្រុមភ្ញៀវ Newcastle មានឪកាសរកគ្រាប់បាល់សងវិញផងដែរនៅនាទីទី10 ដោយកីឡាករ Saivet នាទីទី53 ដោយកីឡាករ​ Diame និងកីឡាករ Atsu នៅនាទីទី61 ផងដែរ។
ក្រោយចាប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Rafa Benitez បានផ្តលបទសម្ភាសន៏ថា៖​ លទ្ធផលនេះ វាជាសញ្ញាវិជ្ជមានមួយដែលជួយអោយយើងឡើងចេញពីតំបន់គ្រោះថ្នាក់ វាពិតជារឿងពិបាកផងដែរដែលយើងត្រូវតស៊ូទៅមុខបន្ថែមទៀត។

ការប្រកួតមួយគូទៀត ក្រុមម្ចាស់ផ្ទះ Stoke City បានផ្តួលក្រុមភ្ញៀវ West Brom ដោយលទ្ធផល 3:1 ខណៈដែលការប្រកួតនេះគឺមានសារៈសំខាន់បំផុតសម្រាប់គ្រូបង្វឹក Mark Hughes ដែលកំពុងរងសម្ភាធខ្លាំងបំផុត។
បច្ចុប្បន្នក្រុម Stoke City បានរំកិលមកនៅចំណាត់ថ្នាក់លេខ14 ក្នុងតារាង Premier League សម្រា់ប់សប្តាហ៏ទី19 នេះ ស្របពេលក្រុម West Brom បានរំកិលខ្លួនធ្លាក់ទៅលេខ19 បាតតារាង។



ការប្រកួតគូផ្សេងទៀតនៅសប្តាហ៏ទី19 ថ្ងៃសៅរ៏ ទី23 ខែធ្នូ 2017

1.Everton 0:0 Chelsea

2.Brighton 1:0 Watford

3.Swansea 1:1 Crystal Palace

4.Southampton 1:1Huddersfield

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC