ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hot​​ Spur បង្ហាញទម្រង់លេងបានល្អបំផុតក្នុងជំនួប កាលពីយប់មិញជួយអោយក្រុមភ្ញៀវលត់ម្ចាស់ផ្ទះ Burnley 3:0 សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី19 នេះ នៅកីឡាដ្ឋាន Turf Moor។

ទាំងបីគ្រាប់ដែលខ្សែប្រយុទ្ធ Kane និងត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្ររបស់ក្រុមជម្រើសជាតិ អង់គ្លេស នៅពេលបច្ចុប្បន្នរូបនេះរកបាននៅនាទីទី7 តង់ទី1 ដោយបាល់ពិន័យ 11ម៉ែត្រក្រោយខ្សែការពារ Burnley បង្កកំហុសលើខ្សែបម្រើ Dele Alli ចំនួនមួយគ្រាប់និងនៅនាទី 69 និង 79 មុនបញ្ចប់តង់ទី2 ចំនួន 2គ្រាប់បន្ថែមទៀត សរុបបញ្ចប់ការប្រកួត Burnley 0:3 Tottenham។ អ្វីដែលជាការកត់សម្គាល់នោះគឺគ្រាប់បាល់ទី 34, 35, 36(សរុប36គ្រាប់)សម្រាប់ការប្រកួតក្នុងលីកកំពូលអង់គ្លេស រយៈពេលពេញ 1ឆ្នាំ 2017 នេះ គឺស្មើជាមួយកំណត់ត្រាវីរបុរសក្រុម Blackburn Rover និង Newcastle United ដែលរកបាន 36គ្រាប់ផងដែរកំលុងពេលលេងអោយក្រុម Blackburn នាឆ្នាំ1995 ។

បញ្ចប់ការប្រកួតគ្រូបង្វឹកក្រុម Burnley លោក Sean Dyche បាននិយាយកោតសរសើរដល់ Kane វ័យ 24ឆ្នាំ ថា៖ គាត់គឺជាខ្សែប្រយុទ្ធ ដ៏ល្អបំផុតមួយនៅតំបន់អឺរ៉ុប និងជាកីឡាករបង្ហាញទម្រង់លេងល្អបំផុត ដែលខ្ញុំឃើញនៅរដូវកាលនេះ។

បច្ចុប្បន្នសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League(2017—2018) Kane គឺជាកីឡាករនាំមុខម្នាក់ផងដែរក្នុងការរកបានគ្រាប់បាល់ទីដល់ទៅ 15គ្រាប់ក្រោយការប្រកួត19។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Burnley vs Tottenham ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC