ការប្រកួតរវាងក្រុមយក្សកំពូលនៅក្របខណ្ឌ La Liga គឺស្តេចស Real Madrid និង Barcelona រឺ​ El Clasico ពិតជាការ ព្រឹត្តការណ៏ដ៏រំជើបរំជួលមួយនៅទូទាំងពិភពលោក ដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ តែងតែទន្ទឹងរង់ចាំទស្សនារៀងរាល់ឆ្នាំ ចាប់តាំងពីក្រុមទាំងពីរជួបគ្នាជាលើកចុងក្រោយ នៅពេលមុនចាប់ផ្តើមប្រកួត ដណ្តើមពាន Spanish Super Cup កន្លងមក។ ចាប់ផ្តើមរដូវកាល La Liga(2017-2018) ក្រុម Barcelona ធ្វើបានល្អច្រើនជាងក្រុមការពារតំណែងជើងឯក Real Madridទោះបីជាក្រុមជើងឯក La Liga មួយនេះទើប តែលើកពាន Club World Cup ហើយយ៉ាងណាក្តី ខាងក្រោម នេះគឺជា កីឡាករ ទាំង 10រូប ដែលបានរកគ្រាប់បាល់ បញ្ចូលទីបានច្រើនបំផុតក្នុងជំនួប El Clasico ចាប់តាំងពីមានការប្រកួតកន្លងមក។

1.Lionel Messi

តារាបាល់ទាត់ឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ រកគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺចំនួន 25គ្រាប់ហើយ នៅក្នុងជំនួបដ៏សំខាន់ El Clasico កន្លងមក។

2.Alfredo Di Stefano

វីរបុរសក្រុម Real Madrid រូបនេះ រកបាន 18គ្រាប់មានចំណាត់ថ្នាក់ទីពីរបន្ទាប់ពី Messi សម្រាប់ការលេង អោយក្រុមនៅក្នុងអាជីពរបស់គាត់។

3.Christiano Ronaldo

មកដល់ពេលនេះនៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះ នឹងតាមស្មើរៀមច្បងរបស់ខ្លួន គឺអតីតកីឡាករ Alfredo Di Stefano ហើយ សរុបមកគឺ Ronaldo រកបាន 17គ្រាប់ហើយ សម្រាប់ការប្រកួតនៅ El Clasico គិតចាប់តាំងពីរូបគេផ្ទេរពីក្រុម Man.United មក Real Madrid នៅឆ្នាំ2009 មក។

4.Raul Gonzalez

អតីតវីរបុរសក្រុមស្តេចស Real Madrid និងជម្រើសជាតិអេស្បាញរូបនេះ រកបាន 15គ្រាប់ផងដែរ សម្រាប់ការ ប្រកួតនៅ El Clasico កន្លងមក។

5.Cesar Rodriguez

វីរបុរសក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Cesar Rodriguez រកបាន 14គ្រាប់ អោយក្រុម Barcelona ក្នុងជំនួប El Clasico ។

6.Francisco Gento

វីរបុរសក្រុម Real Madrid សញ្ជាតិអេស្បាញរូបនេះ រកគ្រាប់បាល់បាន 14គ្រាប់ស្មើជាមួយនិងកីឡាករ Cesar Rodriguez ផងដែរ។

7.Ferenc Puskás

អតីតកីឡាករក្រុមស្តេចស Real Madrid រូបនេះ ក៏មានប្រវត្តិរកគ្រាប់បាល់បានស្មើជាមួយនិង Cesar Rodriguez និង Francisco Gento ផងដែរគឺ 14គ្រាប់។

8.Santillana

អតីតកីឡាករក្រុម Real Madrid រូបនេះ រកបាន 12គ្រាប់ផងដែរសម្រាប់ជំនួប El Clasico ទល់នឹង Barcelona។

9.Hugo Sanchez

អតីតកីឡាករក្រុម Real Madrid រូបនេះ រកបាន 10គ្រាប់ផងដែរសម្រាប់ជំនួប El Clasico ទល់នឹង Barcelona។

10.Juanito

អតីតកីឡាករក្រុម Real Madrid រូបនេះ រកបាន 10គ្រាប់ផងដែរសម្រាប់ជំនួប El Clasico ទល់នឹង Barcelona។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ vivabarca