ការប្រកួតនៅក្របខណ្ឌកំពូល La Liga របស់អេស្បាញកាលពីថ្ងៃសុក្រ ក្រុមជើងខ្លាំង At. Madrid បានបញ្ចប់ភាពមិនដែលចាញ់របស់ខ្លួន 20ប្រកួតកន្លងមក ក្រោយរងបរាជ័យដោយលទ្ធផល 1:0 ក្រោមស្នាដៃ ក្រុមម្ចាស់ផ្ទះ Espanyol នៅកីឡាដ្ឋាន RCDE Stadium។ ក្រុមភ្ញៀវ At.Madrid របស់គ្រូបង្វឹក Diego Simeone មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបាន ខណៈក្រុមមានចំណាត់ថ្នាក់លេខ2 នៅតារាង La Liga រដូវកាល(2017-2018) នេះ បានស្គាល់រសជាតិបរាជ័យជាលើកទីពីរគិតចាប់តាំងពីខែមេសា 2017 បន្ទាប់ពីរងបរាជ័យក្នុងជំនួបជាមួយក្រុម Villareal។

ការប្រកួតនៅតង់ទី1 ក្រុមទាំងពីរនៅមិនអាចវាយបំបែកពងមាន់រៀងខ្លួន ប៉ុន្តែចូលមកដល់តង់ទី2 ជិតបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ Sergio Garcia របស់ក្រុម Espanyol រកបានមួយគ្រាប់អោយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី88 និងជាគ្រាប់ជ័យជំនះសម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga សប្តាហ៏ទី18 នេះ។
បច្ចុប្បន្នក្រុម At.Madrid មានពិន្ទុ 36ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន 9ពិន្ទុ ខណៈក្រុម Espanyol មានចំណាត់ថ្នាក់ទី 14នៅតារាង La Liga។

ការប្រកួតមួយគូទៀតក្រុម At.Bilbao ជាភ្ញៀវបានលត់ភ្ញៀវម្ចាស់ផ្ទះ Real Betis ដោយលទ្ធផល 2:0 ផងដែរ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម

Espanyol vs Atletico Madrid


កែសម្រួលដោយ៖ Cambosport
ប្រភព៖ goal