អតីខ្សែបម្រើដ៏មានឥទ្ធិពល និងជាវីរបុរសក្រុម Man.United កីឡាករ Paul Schole មានជំនឿថា តារាឆ្នើមក្រុមតោខៀវ Chelsea កីឡាករ N’Golo Kante គឺជាខ្សែបម្រើដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ ពីព្រោះតែគាត់អាចធ្វើអ្វីៗបានគ្រប់យ៉ាងពិសេស ការលេង នៅតំបន់បម្រើកណ្តាល, ប្រយុទ្ធ , ការពារ និងរកគ្រាប់បាល់បញ្ចូលទីបានជារឿយៗផងដែរ។ ខណៈដែលអតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះសង្ឃឹមថា Kante នឹងជួយក្រុមទទួលបានជោគជ័យនៅការប្រកួតបន្តបន្ទាប់ទៀត។

Kante កីឡាករក្រុមជម្រើសជាតិមាន់គកបារាំងរូបនេះបានឈ្នះពានជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីជួយក្រុម Chelsea លើកពាន Premier League(2017-2018)និង ក្រោយពីបានជួយក្រុម Leicester City លើកពាន Premier League (2015-2016)ផងដែរ។ បច្ចុប្បន្ននេះ Kante បានក្លាយជាកីឡាករដែលបានចូលលេងយ៉ាងទៀងទាត់អោយក្រុមជម្រើសជាតិបារាំងផងដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Didier Deschamp។ ទោះបីជាយ៉ាងនេះក្តីសម្រាប់រដូវកាលថ្មីនេះ ក្រុមការពារតំណែងជើងឯក Chelsea ចាប់ផ្តើមរដូវកាលមិនបានល្អទេ បច្ចុប្បន្ននៅឈរចំណាត់ថ្នាក់ទី3 តាមពីក្រោយក្រុមលេខ1 Man.City ចំនួន16 ពិន្ទុ និងក្រុមលេខ2 Man.United ចំនួន 3ពិន្ទុប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖