ពិភពបាល់ទាត់នៅក្របខណ្ឌកំពូលព័រទុយហ្គាល់មានទុក្ខយ៉ាងក្រៀមក្រំ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ 20ឆ្នាំកីឡាករ Edu Ferreira របស់ក្រុម Boavista បានទទួលមរណៈភាពក្នុងដោយសារជំងឺមហារីក កាលពីថ្ងៃអាទិត្យចំថ្ងៃបុណ្យណូអែល ដែលជាបុណ្យប្រពៃណីសាសនាគ្រឹះ នៅមន្ទីរពេទ្យ San Antonio Hospital នៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់បន្ទាប់ពីតស៊ូពុះពារប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះ គិតចាប់តាំងពីដឹងពីរោគវិនិច្ឆ័យ កំលុងខែវិច្ឆិការឆ្នាំមុន។

ក្រុម Boavista បានចេញសេចក្តីប្រកាសជាផ្លូវការណ៏ថា៖ Edu បានចាកចេញពីពួកយើង តែគាត់មិនបានបោះបង់យើងចោលនោះទេ។វាពិតជារឿងដ៏ពិបាក និងក្រៀមក្រំបំផុត ដែលយើងបានរងបរាជ័យ 1ដង ប៉ុណ្ណោះក្នុងពេលវត្តមានរបស់ Edu សម្រាប់ការប្រកួតនៅក្នុងទឹកដីខ្លួនឯងកន្លងមកនេះ។

ពិធីបុណ្យ 7ថ្ងៃរបស់ Edu និងប្រារព្ធធ្វើនៅថ្ងៃពុធទី27 ខែធ្នូខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីមិត្តរួមអាជីពផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror