កីឡាករ Kevin Trapp អ្នកចាំទីក្រុម Paris Saint Germain ចង់ចាកចេញពីក្រុមកំពូលតារាង Ligue1 រដូវកាល(2017-2018)មួយនេះនាខែមករាខាងមុខ ក្រោយពីមិនអាចមានឪកាស បង្ហាញខ្លួនក្នុងជម្រើស 11នាក់ដំបូងអោយបានជាអចិន្រ្តៃយ៏ដោយយោងតាមរបាយការណ៏របស់ភ្នាក់ងារកីឡាកររូបនេះបានចុះផ្សាយ។ កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះ បានផ្ទេរពីក្រុម Eintracht Frankfurt នៅ Bundesliga នាស្រុកកំណើត ដើម្បីមកចូលរួមជាមួយ PSG នៅឆ្នាំ2015 ក្នុងតម្លៃខ្លួន 10លានផោន ប៉ុន្តែបច្ចុប្បន្ន Trapp មិនអាចប្រជែងតំណែងអ្នកចាំទីដៃទីមួយជាមួយកីឡាករបារាំង Alphonse Areola នៅរដូវកាលនេះបាន។

ក្រុមពីរនៅក្របខណ្ឌ Premier League គឺ 1.Crystal Palace មានទំនាក់ទំនងក្នុងការនាំយកកីឡាករវ័យ 27ឆ្នាំរូបនេះ ព្រមជាមួយក្រុមហង្សក្រហម Liverpool ក៏សម្តែងចំណាប់អារម្មណ៏ចង់បាន Trapp គោលបំណងជំនួស ការធ្លាក់ទម្រង់លេងរបស់កីឡាករអ្នកចាំទីបែលហ្សិក Simon Mignolet។

ភ្នាក់ងារតំណាងកីឡាករអ្នកចាំទីរូបនេះគឺលោក Jorg Neubauer បានអោយដឹងថា៖ កីឡាករ Trapp អាចនឹងចាកចេញពីក្រុមកំពូលតារាង Ligue1 មួយនេះ នៅខែក្រោយ។ កាលពីខែមុនសាមីកីឡាករផ្ទាល់ ក៏បានទទូច និងចង់បញ្ចេញសមត្ថភាពរបស់ខ្លួនអោយក្រុមបានច្រើន ដើម្បីមានឪកាសបង្ហាញខ្លួនអោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ នៅ World Cup 2018 ឆ្នាំក្រោយ។ តម្លៃខ្លួនរបស់កីឡាករអ្នកចាំទីរូបនេះត្រូវក្រុម PSG ដាក់លក់ក្នុងតម្លៃ 15លានយូរ៉ូ ដើម្បីយកប្រាក់ខ្លះមកកាត់បន្ថយការចំណាយទិញ Neymar និងត្រៀមទិញផ្តាច់កីឡាករ Mbappe។

មានកីឡាករពីររូបផ្សេងទៀតដូចជា 1.ខ្សែបម្រើ Javier Pastore របស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងកីឡាករ Goncalo Guedes របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏អាចនិងត្រៀមចេញទៅលេងជាលក្ខណៈអចិន្រ្តៃយ៏ក្រោយពីត្រូវបានក្រុម Valencia ខ្ចីជើងទៅលេង នៅក្របខណ្ឌ La Liga របស់អេស្បាញកន្លងមកហើយក្តី។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda