ក្លឹបលេងក្នុងលីគកំពូលជប៉ុន Vissel Kobe បានបង្ហាញចេតនាចាប់អារម្មណ៍ចង់ចុះកុងត្រាទិញយកខ្សែការពារឆ្វេង Theerathon Bunmathan ពីក្លឹប Muangthong United។
កាលពីម្សិលមិញ ផ្អែកតាមសារព័ត៌មាន Siamsport បានរាយការណ៍ថា Vissel Kobe បានផ្ញើសំណើមកកាន់ Muangthong ដើម្បីចង់ពិភាក្សាក្នុងការផ្ទេរជាផ្លូវការមួយយក Theerathon ទៅកាន់ប្រទេសជប៉ុន។ ខ្សែការពារវ័យ២៧ឆ្នាំដែលជាជម្រើសជាតិថៃរូបនេះ បានបង្ហាញទម្រង់លេងល្អកាលពីរដូវកាលមុន ធ្វើឲ្យក្លឹបស្ថិតនៅលេខ៩ ក្នុង J1 League Vissel Kobe ពេញចិត្តគេយ៉ាងខ្លាំង។
ទាក់ទិននឹងរឿងនេះប្រធានក្រុមជម្រើសថៃខាងលើបាននិយាយថា៖ “J. League តែងតែនៅក្នុងក្ដីស្រមៃរបស់ខ្ញុំ។ ខ្ញុំចង់ទៅលេងនៅទីនោះដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងនាំបទពិសោធន៍ដើម្បីជួយក្រុមជម្រើសជាតិ។ យ៉ាងណា ពេលនេះខ្ញុំនឹងផ្ដោតលើ Muangthong United សិន ព្រោះពួកយើងនៅមានភារកិច្ចលេងនៅ Mekong Club Championship វគ្គផ្ដាច់ព្រ័ត្រ និងជម្រុះ AFC Champions League។ ខ្ញុំចង់នាំក្រុមឲ្យឡើង Group Stage”។
ប្រសិនជាគេការផ្ទេរលេចរូបរាងមែន Theerathon Bunmathan នឹងក្លាយជាកីឡាករថៃទី២ ចេញទៅលេងនៅ J.League បន្ទាប់ពី Teerasil Dangda ចូលរួមជាមួយ Sanfrecce Hiroshima ក្នុងលក្ខខណ្ឌខ្ចីជើង៕
ចុចអាច៖
នរណាក៏ដឹង PSG ជាក្លឹបអ្នកមាន ចុះកីឡាករម្នាក់ៗបានចំណូលប៉ុន្មាន?
Turan នឹងចេញពី Barcelona ទៅ Besiktas?
ប្រភព៖ Football Forward Thailand ប្រែសម្រួល៖ ហេង សុធារិទ្ធិ