ខ្សែ​ប្រយុទ្ធ Harry Kane ទើប​បំបែក​កំណត់​ត្រា​ស៊ុត​ចូល​ទី​ក្នុង​លីគ​កំពូល​អង់គ្លេស​​ច្រើន​បំផុត​ក្នុង​មួយ​ប្រតិទិន​ឆ្នាំ របស់​ខ្សែ​ប្រយុទ្ធ Alan Shearer បន្ទាប់​ពី​ស៊ុត​បើក​ឆាក​ចូល​ ២​គ្រាប់​លើ​ក្រុម Southampton នៅ​តង់​ទី​មួយ។

គ្រាប់​បាល់​ដែល​រក​បាន​សម្រេច​នៅ​នាទី ២២ និង ៣៩ បាន​ជួយ​ឲ្យ​ចំនួន​គ្រាប់​បាល់​ EPLសរុប​ដែល​ខ្សែ​ប្រយុទ្ធ Kane បំប៉ោង​សំណាញ់​បាន ឡើង​ដល់​ចំនួន​ ៣៧ គ្រាប់​ហើយ​ក្នុង​ឆ្នាំ ២០១៧​នេះ។ នេះ​មាន​ន័យ​ថា Kane បាន​បំបែក​កំណត់​ត្រា​របស់​កំពូល​ខ្សែ​ប្រយុទ្ធ Shearer ដែល​រក​បាន​ចំនួន ៣៦​គ្រាប់​ឲ្យ ក្លឹប Blackburn Rovers កាល​ពី​ឆ្នាំ ១៩៩៥។

ក្រោយ​ពី​កំណត់​ត្រា​ខ្លួន​ត្រូវ​បាន​បំបែក Shearer បាន​បង្ហោះ​សារ​តាម Twitter អបអរ​ទៅ​ Kane ថា៖ “ឆ្នាំ ២០១៧ ពិត​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ឯង។ អ្នក​សម​នឹង​កាន់​កំណត់​ត្រា​មួយ​នេះ”៕