Paris Saint Germain បាន​ទាមទារ​ថ្លៃ​ខ្លួន៤០លាន​ផោន​ពី Arsenal ដែល​ចង់​បាន​ខ្សែបម្រើ​ Julian Draxler។

ក្រុមកាំភ្លើងតែងតែឃ្លាំមើលកីឡាករវ័យ២៤ឆ្នាំខាងលើ​ដែលមិន​សូវ​មាន​ឱកាសលេងទៀងទាត់​នៅលីគ​កំពូល​បារាំង ក្រោយ​ផ្លាស់​ពី​ Wolfsburg នៅ​ខែ​មករា កន្លងទៅ។

ប្រភពពី the Sun ឲ្យដឹងថា លោក Arsene Wenger ចង់​បាន​ Draxler យ៉ាង​ខ្លាំងនៅខែមករា ខាងមុខ តែត្រូវចំណាយដល់៤០លានផោនជាមុន​សិន​៕