ការរកគ្រាប់បាល់អោយក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona បើកឆាកនាំមុខក្រុមម្ចាស់ផ្ទះនាំមុខមុន 1:0 ក្នុងជំនួប El Clasico ដែលក្រុម Barcelona យកឈ្នះក្រុម​ Real Madrid ដោយលទ្ធផល3:0 កាលពីថ្ងៃសៅរ៏កន្លងមកនេះ បាននាំអោយខ្សែប្រយុទ្ធ Luis Suarez របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយរកបានគ្រាប់បាល់ទី400 ហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់។

ទោះបីជាយ៉ាងនេះក្តី គ្រាប់បាល់បញ្ចូលទីដ៏អស្ចារ្យកន្លងមកសម្រាប់ Suarez ត្រូវបានកត់សម្គាល់ និងបានចាត់ទុក ជាការកត់ចំណាំក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីកីឡាកររូបនេះមានវ័យ 30ឆ្នាំ ប៉ុន្តែមានសមត្ថភាពរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតនោះ។

ខាងក្រោមនេះគឺជា ចំនួនគ្រាប់បាល់បញ្ចូលទីដែល Suarez ធ្វើបានសម្រេចអោយក្រុមបាល់ទាត់អាជីពនីមួយៗ និងជាពិសេសគឺការបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិ អ៊ុយរ៉ូហ្គាយនាពេលកន្លងមកនេះ។

1.Nacional 12គ្រាប់

2.Groningen 15គ្រាប់

3.Uruguay 49គ្រាប់

4.Liverpool 82គ្រាប់

5.Ajax 111គ្រាប់

6.Barcelona 130+1