លទ្ធផលបរាជ័យ 3:0 នៅទឹកដីខ្លួនឯង ក្នុងជំនួប El Clasico នៅតែផ្តល់ការឈឺចាប់សម្រាប់ក្រុមស្តេចស Real Madrid ទោះជាបែបនេះក្តីតំណែងគ្រូបង្វឹកលោក Zinidine Zidane មិនទាន់ត្រូវបានក្លឹបយកមកពិភាក្សានោះទេ លទ្ធផលជំនួបកាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Santiago Bernabeu នេះគឺជាព្រឹត្តការណ៏ ដ៏អាក្រក់បំផុតក្នុង រជ្ជកាលដែលអ្នកចាត់ការសញ្ជាតិបារាំងនេះចូល មកដឹកនាំក្រុមជិតពីរឆ្នាំ កន្លងមក។ មិនទាន់មានប្រតិកម្ម ណាមួយកើតឡើងពីសំណាក់ថ្នាក់ដឹកនាំក្រុមជើងឯក La Liga មួយនេះនៅឡើយទេខណៈដែលក្រុមធ្លាប់រង បរាជ័យច្រើនជាងនេះនៅក្នុងលទ្ធផលរហូតដល់ 4:0 កំលុងពេលអតីតគ្រូបង្វឹកលោក Rafa Benitez ដឹកនាំហើយត្រូវ ក្លឹបបញ្ចប់តួនាទីរយៈពេលដ៏ខ្លីនោះ។
ប្រធានក្លឹបស្តេចស Real Madrid លោក Florentino Perez នឹងជួបពិភាក្សាការងារមួយចំនួន ជាមួយលោក Zinidine Zidane បន្ទាប់ពីការវិលត្រលប់ពីថ្ងៃវិសមកាលខាងមុខវិញ ស្របពេលអ្នកចាត់ការទូទៅ Zidane មានអារម្មណ៏ក្រៀមក្រំជាមួយនឹងអ្នកគាំទ្រក្រុមស្តេចសនៅពេលនេះ ហើយគ្រូបង្វឹកវ័យ 45ឆ្នាំដឹងខ្លួនថា ក្រុមនៅតែមិនបោះបង់ទំនុកចិត្តជាមួយខ្លួននោះទេ។ យ៉ាងណាមិញហេតុផលសម្រាប់កីឡាករគឺមានលក្ខណៈពិនិត្យពិច័្ចយពីសមត្ថភាពលេងរបស់ខ្លួនជាក់ស្តែងយោងលើលទ្ធផលបរាជ័យក្នុងជំនួប El Clasico ។
សម្រាប់ខ្សែប្រយុទ្ធបារាំង Benzema បានបង្ហាញទម្រង់លេងបានយ៉ាងល្អក្រោយពីគាត់បានផ្ទេរពីក្រុម Lyon ដើម្បីមកចូលរួមជាមួយ Real Madrid នៅឆ្នាំ2009។ ប៉ុន្តែបន្ទាប់ពីក្រុមរហស្សនាម BBC (Bale, Benzema, Cristiano Ronaldo)មិនបានមានវត្តមានចូលលេងរួមគ្នាដោយសារ Bale មានបញ្ហារបួសញាំញី ធ្វើអោយក្រុមមិនបានលេងដល់ចំនុចកំពូល ដូចជាព្រឹត្តការណ៏ឆ្នាំមុននៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ជាមួយក្រុម At.Madrid ជាដើមធ្វើអោយខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតនៅក្នុងការតាមដានពីថ្នាក់ដឹកនាំក្រុម ជាមួយអនាគតស្រពេចស្រពិល ហើយមិនច្បាស់លាស់នោះទេ។