កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Eden Hazard បាននិយាយថា Lionel Messi ជាកីឡាករបាល់ទាត់ដ៏ល្អបំផុតលើលោក។
ពេលសារព័ត៌មាន Mundo Deportivo សួរថាមានអារម្មណ៍យ៉ាងណាពេលត្រៀមលេងប៉ះជាមួយ Barcelona នៅវគ្គ UCL ១៦ក្រុមចុងក្រោយ ខ្សែប្រយុទ្ធបែលហ្សិករូបនេះបានតបទៅវិញថា៖ “ពិតណាស់ ពេលដែលយើងលេងបាល់ ច្បាស់ណាស់ ថាយើងចង់លេងប៉ះនឹងក្រុមដែលល្អបំផុត”។
Hazard បានបន្ថែម៖ “Barcelona គឺជាក្រុមដែលល្អបំផុត ហើយ Messi គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតក្នុងលោក។ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ គ្មានក្រុមណាដូច Barca ទេ ហើយក៏គ្មានកីឡាករណាដូច Messi ដែរ”។
សូមបញ្ជាក់ផងដែរថា ការថ្លែងរបស់ Hazard មានរយៈពេលជិតមួយខែប៉ុណ្ណោះ ក្រោយខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពាន Ballon D’or ជាលើកទី ៥ តាមស្មើកំណត់ត្រា Messi ក្នុងការឈ្នះពាននេះ៕
នរណាដែល Hazard គិតថា ជាកីឡាករល្អបំផុតលើលោក?
អត្ថបទទាក់ទង