លោក Gianni Infantino និយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ថា សេចក្ដីសម្រេចពង្រីកចំនួនក្រុមចូលរួមព្រឹត្តិការណ៍ FIFA World Cup ពី៣២ទៅ៤៨ក្រុម គឺដើម្បីអភិវឌ្ឍការប្រកួត។
ប្រធានសមាគមបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA ថ្លែងបែបនេះក្នុងពិធីបិទសន្និសីទកីឡាអន្តរជាតិនៅក្រុងឌុយបៃ ហើយថា ការពង្រីកចំនួនក្រុមនឹងចូលជាធរមានចាប់ពីព្រឹត្តិការណ៍ World Cup 2026 តទៅ ដែលអាចផ្ដល់ឱកាសដល់ក្រុមផ្សេងៗចូលរួមបាន។
លោក Infantino ពន្យល់ ៖ “យើងធ្វើបែបនេះដើម្បីផ្ដល់ឱកាសដល់ក្រុមបានចូលរួម។ យើងត្រូវតែពិនិត្យមើលថា អ្វីដែលយើងអាចធ្វើបានដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់ឲ្យទៅជាផលប្រយោជន៍សម្រាប់ក្រុមទាំងអស់លើលោក”។
ប្រមុខ FIFA ជនជាតិអ៊ីតាលី បន្ថែមថា ពានរង្វាន់ FIFA Club World Cup ក៏អាចនឹងមានការឆ្លាស់កាលបរិច្ឆេទប្រកួតផងដែរ៕
By: keiladaily