ក្រុមក្ងានស Swansea City បានតែងតាំងអតីតអ្នកចាត់ទូទៅក្រុម Sheffield Wednesday គឺលោក Carlos Carvalhal ជាគ្រូបង្វឹកថ្មីព្រមជាមួយកិច្ចសន្យាដឹកនាំក្រុមរហូតបញ្ចប់រដូវកាល បន្ទាប់ពីក្លឹបបានចែកផ្លូវគ្នាជាមួយអតីតអ្នកចាត់ការទូទៅលោក Paul Clement ។ លោក Carvalhal សញ្ជាតិព័រទុយហ្គាល់ មិនធ្លាប់មានបទពិសោធន៏ដឹកនាំក្រុមនៅក្របខណ្ឌកំពូលនោះទេ ប៉ុន្តែសម្រាប់នៅក្របខណ្ឌ Champion Ship ធ្លាប់ដឹកនាំក្រុម Sheffield Wednesday បានពីរដូវកាលកន្លះ នៅកីឡាដ្ឋាន Hillsborough។
Swansea បានដាក់គ្រូបង្វឹកកីឡាករលោក Leon Britton វ័យ 35ឆ្នាំ អោយចូលដឹកនាំក្រុមបណ្តោះអាសន្នសម្រាប់ពីរសប្តាហ៏មុន ខណៈការប្រកួតពីរប្រកួតនោះគឺសប្តាហ៏ទី1 ស្មើជាមួយក្រុម Crystal Place 0:0 ប៉ុន្តែសប្តាហ៏ទីពីរបាន ចាញ់ក្រុមហង្សក្រហម Liverpool ចាស់ដៃដោយលទ្ធផល 5:0 ។ អតីតអ្នកចាត់ការទូទៅក្រុម Besitas និង Sporting Lisbon វ័យ 52ឆ្នាំរូបនេះនេះ បានតាំងចិត្តយកបទពិសោធន៏នៅក្របខណ្ឌ Champion Ship ដើម្បីព្យាយាមធ្វើយ៉ាងណាជួយក្រុម Swansea ឡើងអោយផុតពីតំបន់ដែលត្រូវគេកាត់ចោល ខណៈបច្ចុប្បន្នក្រុម Swansea City ស្ថិតនៅលេខរៀងបាតតារាង។
ប្រភព៖ The Sun