ក្លិបពស់យក្ស Inter Milan នៅក្របខណ្ឌ SerieA របស់អ៊ីតាលី បានត្រៀមនាំយកអតីតខ្សែបម្រើ Ramires របស់ក្រុមតោខៀវ Chelsea ពីក្លឺបនៅលីកកំពូលចិន Chinese Super League គឺក្រុម Jiangsu Suning នៅពេលទីផ្សារដោះដូរកីឡាករ និង បើកនៅខែមករាឆ្នាំ 2018 បន្ទាប់ពីក្លឹបទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសន្យាខ្ចីរួចរាល់ហើយ។ Ramires ធ្លាប់លងអោយក្រុម Chelsea បាន 261ប្រកួត មុនពេលចាកចេញទៅលេងនៅក្លឹបកំពូលនៅចិនមួយនេះកាលពីឆ្នាំ2016។

បច្ចុប្បន្នក្រុម Inter Milan មានម្ចាស់ជាមហាសេដ្ឋីជនជាតិចិនមួយនេះ ចង់នាំអតីកីឡាករក្រុមជម្រើជាតិប្រស៊ីលដែលបានបង្ហាញខ្លួនអោយក្រុម Jiangsu Suning បាន 32ប្រកួត និង រកគ្រាប់បាល់បាន 11គ្រាប់រូបនេះ ត្រលប់ទៅលេងនៅតំបន់អឺរ៉ុបក្នុងពេលឆាប់នេះ ។ ព្រោះក្រុម Inter នៅសល់កៅអីបេក្ខភាពតែ១ប៉ុណ្ណោះសម្រាប់ចុះបញ្ជីកីឡាករមិនមែនជនជាតិអឺរ៉ុប មកក្នុងក្រុម ស្របពេលតម្លៃរបស់កីឡាករគោលដៅដូចជា Thomas Partey របស់ Atletico Madrid និង Yves Bissouma របស់ Lille ហាក់មានតម្លៃឡើងខ្លាំង ដូច្នេះ Ramires ដែលកំពុងលេងនៅចិនស្រាប់ គឺជាជម្រើសដ៏សមរម្យបំផុត។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dailymail